ព័ត៌មានជាតិ
រដ្ឋាភិបាល ដាក់ចេញវិធានការ៩ជុំទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូលកម្មករក្នុងកំឡុងពេលកូវីដ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន៩ជុំ រួចមកហើយ ដើម្បីទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់កម្មករនិយោជិត នៅក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។
ថ្លែងនៅក្នុងទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំឆ្លើយតបទៅនឹងវិបត្តិ ស្តារឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារជាតិប្រកបដោយប្រសិទ្ធភាព” នៅថ្ងៃទី២៨ ខែតុលានេះ។

លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតជាសាកល និងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភពលោកហើយត្រូវបានគេចាត់ទុកជំងឺនេះ ជាបញ្ហាធំមួយដែលធ្វើឱ្យពិភពលោកខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមកដល់ពេលនេះ។
លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ រួមមានទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ទាំងសង្គម និងសេដ្ឋកិច្ចក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រភពនានា

ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈ យុទ្ធសាស្ត្រ “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគមន៍និងឈានទៅបន្តជំរុញលំនឹងអាជីវកម្ម និងធុរកិច្ចឡើងវិញ។
លោករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន៩ជុំរួចមកហើយក្នុងការទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់កម្មករនិយោជិត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនោះសម្រាប់វិស័យការងារក៏បានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឱ្យរោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ តាមគោលដៅដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ ដោយកម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈនិយោជកក៏ទទួលបាននូវការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួនដូចជា ការលើកលែងបង់ភាគទានរបបសន្តិសុខសង្គមជាដើម។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការលោករដ្ឋមន្ត្រីក៏បានរំលឹកបន្ថែមទៅដល់ម្ចាស់រោងចក្រ សហគ្រាសត្រូវយកចិត្តទុកដាក់បន្ត រៀបចំកន្លែងលាងសម្អាតដៃ ឬកំប៉ុងទឹកអាល់កុលឬជែលសម្រាប់កម្មករនិយោជិត លាងសម្អាតទៅតាមទីតាំងដែលប្រើប្រាស់រួមគ្នាដូចជាច្រកចេញចូល កន្លែងហូបបាយ បន្ទប់ទឹកជាដើម។ ត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ បង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការអគារផលិតកម្ម និងកន្លែងប្រើប្រាស់រួមគ្នា។
លើសពីនេះទៀតត្រូវធានាថា មានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការនិងក្រៅ តាមដែលអាចធ្វើទៅបាននិងណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន “៣កុំ៣ការពារ”ព្រមទាំងត្រូវរៀបចំឱ្យមានប្រព័ន្ធឃ្លាំមើល និងតាមដានសុខភាពរបស់កម្មករនិយោជិតនៅក្នុង រោងចក្រ សហគ្រាស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


