Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រក្សា​គុណបំណាច់​និង​ភាព​ថ្លៃថ្នូរ​ក្នុងនាម​ឪពុក​ម្តាយ​ល្អ​របស់​ប្រជាពលរដ្ឋ

បានផុស

នៅ

កំពត ៖ ក្នុងនាម​ជាម​ន្ត្រី​អាជ្ញាធរ មិន​ថា​ថ្នាក់ភូមិ ឃុំសង្កាត់ ឬ​ស្រុក​ក្រុង​ទេ គឺ​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ រក្សា​ការពារ​ប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ពិសេស​ត្រូវ​ធ្វើ​ខ្លួន​ជា​អ្នកបម្រើ​ពលរដ្ឋ ផ្តល់នូវ​សេវា​ផ្សេងៗ​ឲ្យ​កាន់តែ​ប្រសើរ ប្រកបដោយ​ប្រសិទ្ធភាព និង​ឆាប់រហ័ស​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ មាន​តម្លាភាព សមធម៌ គុណធម៌​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​ប្រសាសន៍​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ក្នុងឱកាស​បើក​វេទិកា​ដោះស្រាយ​ជម្លោះ​ដី​ត្រពាំង​បបុស ស្ថិតនៅ​ភូមិ​ស្នាម​គូរ ឃុំ​អង្គ​សុរភី ស្រុក​កំពុងត្រាច ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០២១ នៅ​បរិវេណ​ត្រពាំង​បបុស ដែលជា​ទីតាំង​ទំនាស់​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ក្នុង​ភាពជា​អ្នកដឹកនាំ មិន​ថា​មេភូមិ មេឃុំ គឺមាន​តួនាទី​ដូចជា​ឪពុក​ម្តាយ ជា​ចាស់ទុំ ជា​អាណាព្យាបាល​របស់​ពលរ​ដ្ឋ ក្រៅពី​ការមើល​ថែ ក៏ត្រូវ​ជួយ​ណែនាំ​អប់រំ​ដល់​កូនចៅ​ឲ្យ​បានល្អ ព្រោះ​ពេលខ្លះ កូនៗ​ឈ្លោះ​គ្នា មិនមែន​ព្រោះ​ពួកគេ​អាក្រក់​ទេ ប៉ុន្តែ​ដោយសារ​ឪពុក​ម្តាយ​ប្រដៅ​អប់រំ​កូន​មិនទាន់​បានល្អ​។ យ៉ាងណា​មិញ ជម្លោះ​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ​ក៏​បែបនេះ​ដែរ ដូច្នេះ​មេភូមិ មេឃុំ អភិបាលស្រុក​ត្រូវ​ធ្វើ​ខ្លួន​ជា​អ​ណា​ព្យាបាល​ដ៏​ល្អ ត្រូវ​រក្សា​ភាពថ្លៃថ្នូរ កុំ​ដើម្បី​តែ​ប្រាក់ ឬ​ប្រយោជន៍​បុគ្គល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងទឹក​ភ្នែក ឬ​ជួប​ការ​លំបាក​ឲ្យ​សោះ ហើយ​ជាក់ស្តែង​ក្នុងករណី​ជម្លោះ​ដី​ត្រពាំង​នេះ ឯកឧត្តម​មិន​ចង់ឃើញ​អ្នកណាម្នាក់​រងគ្រោះ​នោះទេ។

ជាមួយនេះ ដើម្បី​ភាពយុត្តិធម៌​ទាំងសងខាង រវាង​ប្រជាពលរដ្ឋ​បី​ភូមិ​ដែល​បានទាមទារ​សុំ​ឲ្យ​ទុក​ត្រពាំង​បបុស​ជា​សម្បត្តិ​សាធារណៈ បម្រើ​ប្រយោជន៍​រួម និង​ក្រុមគ្រួសារ​មេភូមិ​ដែល​បាន​អះអាង​ថា​ជា​ម្ចាស់​ត្រពាំង បាន​ទិញ​កាលពី​ជាង​២០​ឆ្នាំមុន តម្លៃ​ជាង​៨​ជី​មាស ហើយ​មានការ​ទទួលស្គាល់​ពី​លោក​មេឃុំ​ផង​នោះ ឯកឧត្តម មាន​យន្តការ​ដោះស្រាយ​ពីរ​ករណី​៖​ទី​១ រដ្ឋបាល​ខេត្ត​នឹង​សង់​ថ្លៃ​ខាតបង់​ទាំងអស់​ដល់​ភាគី​បាន​ទិញ​ដី​ត្រពាំង និង​ទី​២ យក​ត្រពាំង​នេះ​ជា​សម្បត្តិ​រដ្ឋ ប្រើប្រាស់​បម្រើ​ប្រយោជន៍​រួម​ក្នុង​សហគមន៍​។

ក្នុង​វេទិកា​នោះដែរ​ឯកឧត្តម​ក៏បាន​ស្នើ​ខ្លួន សុំ​ធ្វើជា​សមាជិក​ថ្មី​ម្នាក់​របស់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​ឯកឧត្តម​បាន​បញ្ជាក់ថា “​គ្រប់​ក្រុមគ្រួសារ​មាន​រូបខ្ញុំ​ម្នាក់ទៀត ជា​សមាជិក​ថ្មី ដែល​ត្រូវជា​កូន ជា​ចៅ ជា​បង ជា​ប្អូន ហើយ​មាន​តំណែង​តួនាទី​ជា​អភិបាលខេត្ត ហើយ​យើង​នឹង​នៅ​រួមរស់​ជាមួយគ្នា រួមសុខ​រួម​ទុក​ជាមួយគ្នា ហើយ​ឈប់​ឈ្លោះ​គ្នា ប្រកាន់​គ្នា​តទៅទៀត ព្រោះ​យើង​ជា​គ្រួសារ​តែមួយ​”៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៩ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៤២ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម