ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជំរុញអាជ្ញាធរ មន្ទីរអង្គភាពជំនាញ ផ្សព្វផ្សាយសមិទ្ធផល និងសក្ដានុពលវិស័យទេសចរណ៍ ឱ្យបានផុសផុល
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា វិស័យទេសចរណ៍សំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ហើយដើម្បីចូលរួមជំរុញវិស័យនេះ រីកចម្រើន និងមានឈ្មោះបោះសំឡេងទៅកាន់ឆាកអន្តរជាតិបាននោះ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរអង្គភាព ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានល្អ និងផុសផុល។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានចាត់ទុកថា រាល់ការងារ និងសមិទ្ធផលផ្សេងៗ បើគ្មានការផ្សព្វផ្សាយទេ គឺតម្លៃស្មើនឹងសូន្យ អត់ន័យខ្លឹមសារ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ៣ ដែលធ្វើឡើងក្រោមអធិបតីភាព លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងភូមិសាស្ត្រខេត្តកំពតមានភាពល្អប្រសើរ ទាំងភូមិសាស្ត្ររដ្ឋបាល ភូមិសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយ ធ្វើឱ្យខេត្តទាំងមូល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានបានល្អប្រសើរ។

លោក បានបន្តថា ខេត្តកំពតមាន សក្តានុពលខ្លាំងលើវិស័យទេសចរណ៍ (ផ្នែកខាងលើមានភ្នំ កណ្តាលមានវាលទំនាម មានដៃព្រែក ខាងក្រោមមានតំបន់ឆ្នេរសមុទ្រ ) ដោយសារបែបនេះហើយ ទើបធ្វើឱ្យ ខេត្តកំពត មានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ផ្ទុយទៅវិញ ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើកឆាកជាតិ និងអន្តរជាតិនោះ ត្រូវទាមទារឱ្យអាជ្ញាធរ មន្ទីរអង្គភាព ផ្សព្វផ្សាយសមិទ្ធផល និងសក្ដានុពលលើវិស័យទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អ និងផុលផុស ផងដែរ។

ជាមួយគ្នានេះដែរ លោក ម៉ៅ ធនិន ក៏បានលើកឡើងថា ខេត្តកំពតគឺជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាខេត្តតារារះទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្តមួយដែលបានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ហើយរដ្ឋបាលខេត្ត នឹងធ្វើការដង្ហែពាននេះ នៅថ្ងៃស្អែក៕
អត្ថបទ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


