ព័ត៌មានជាតិ
ផ្លូវដី ៥ ខ្សែនៅស្រុកទឹកឈូឆាប់ៗនេះនឹងក្លាយជាផ្លូវកៅស៊ូ និងបេតុង
ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រាជរដ្ឋាភិបាលតាមរយៈក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទបានស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងចំនួន ៥ ខ្សែ ដែលមានប្រវែងសរុបជិត ២៧ គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំត្រពាំងសង្កែ ត្រពាំងព្រីង កូនសត្វ និងឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ រាជរដ្ឋាភិបាលបានផ្តល់ជូនផ្លូវកៅស៊ូនិងផ្លូវបេតុងចំនួន ៥ ខ្សែ ដែលមានប្រវែងជិត ២៧ គីឡូម៉ែត្រ ដែលបច្ចុប្បន្នកំពុងស្ថាបនាសាងសង់។
ស្រុកទឹកឈូជាស្រុកមានសត្តានុពលជាច្រើនដោយវិស័យកសិកម្មនិងវិស័យកសិ-ទេសចរណ៍ បានដើរតួសំខាន់នៅក្នុងការជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែល្អប្រសើរ។
លោក អ៊ឹម ច័ន្ចសោធន រំពឹងថា ផ្លូវទាំង ៥ ខ្សែ ពេលស្ថាបនារួចនឹងជួយផ្លាស់ប្តូរមុខមាត់ថ្មីរបស់ស្រុកទឹកឈូ ហើយពលរដ្ឋអាចពង្រីកមុខរបរ ទេសចរមកលេងកាន់តែច្រើន ស្របពេលផលកសិកម្មរបស់ពលរដ្ឋក៏ងាយស្រួលដឹកទៅកាន់ទីផ្សារ។



យ៉ាងណាក៏ដោយ លោកអភិបាលស្រុកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវទាំង ៥ ខ្សែ ចូលរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពន្លឿនការសាងសង់ឲ្យឆាប់រហ័ស ពិសេសលោកក៏ស្នើសុំអធ្យាស្រ័យចំពោះបញ្ហារំខានខ្លះៗ និងដីហុយនៅក្នុងអំឡុងពេលស្ថាបនា ខណៈដែលលោកសង្ឃឹមជឿជាក់ថាមិនយូរទេនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤នេះ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


