Connect with us

ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចបញ្ជាក់ពីការស្លាប់របស់ស្ត្រីម្នាក់កាលពីម្សិលមិញនៅស្តាបេ ខេត្តព្រះសីហនុ

បានផុស

នៅ

កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលមួយដោយ​ប្រទះ​ឃើញ​​ស្ត្រីជនជាតិ​ចិនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ ចំណុច ស្តាបេ ស្ថិតក្នុងក្រុម១៣ ភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ WAN ROU ភេទ​ស្រី ជនជាតិចិន អាយុ ២២ឆ្នាំ ជាភ្ញៀវទើបចូលមក​ស្នាក់​នៅក្នុង​ខុនដូរកាលពីថ្ងៃទី២៨ ខែតុលា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ដោយស្នាក់នៅតែម្នាក់ឯង​ ជាន់ទី២២ បន្ទប់លេខ២២១១ កាន់លិខិតឆ្លងដែនលេខ : E 89947414 មាន​សុពលភាពថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៧។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យ និង​កោសល្យវិច័យរបស់មន្ត្រីជំនាញនៃស្នងការនគរបាលខេត្ត ព្រះសីហនុ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ។ ក្រោយពីពិនិត្យរួច សាកសព ត្រូវបាន​ដឹក​យកទៅតម្កល់ទុក​នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ម្ចាស់ខុនដូរឈ្មោះ CHEN BO ភេទ​ប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់ខុនដូរ ស្នាក់នៅជាន់ទី ២២ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការនគរបាលខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម