ព័ត៌មានជាតិ
រកឃើញគ្រូបង្រៀនជិត២០នាក់នៅភ្នំពេញវិជ្ជមានកូវីដ
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រុមការងារនៅតាមសាលានានានៅក្នុងរាជធានីភ្នំពេញ បានយកសំណាកគ្រូបង្រៀនប្រមាណជាង៥០០០នាក់ ជាលទ្ធផលរកឃើញចំនួន១៨នាក់មានឆ្លងជំងឺកូវីដ១៩ ហើយបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះថា កាលពីម្សិលមិញមុនចូលបង្រៀននៅថ្ងៃនេះក្រុមការងារសាលាបានយកសំណាកលោកគ្រូអ្នកគ្រូប្រមាណជាង៥០០០នាក់ ក្នុងនោះមានវិជ្ជមានចំនួន១៨នាក់ស្មើនឹង០,៣ភាគរយ ហើយពួកគាត់មានស្ថានភាពសុខភាពល្អជាធម្មតាទេដោយសារបានចាក់វ៉ាក់សាំងបាន៣ដូសរួចហើយ។

លោកប្រធានមន្ទីរបានបន្តថា ចំនួនអ្នកគ្រូលោកគ្រូឆ្លងកូវីដ១៩ចំនួន១៨នាក់នេះបើប្រៀបធៀបនឹងថ្ងៃបើកសាលាដំបូងនៅថ្ងៃទី១៥ ខែកញ្ញា រកឃើញចំនួន២៤នាក់ និងនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌបានរកឃើញចំនួន១២នាក់ ក្នុងចំណោមលោកគ្រូអ្នកគ្រូធ្វើតេស្តគ្រូជាង៧ពាន់នាក់។
លោកប្រធានមន្ទីរបានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលរាជធានីភ្នំពេញបានសម្របសម្រួលឱ្យលោកគ្រូអ្នកគ្រូដែលមានឆ្លងកូវីដ១៩ចំនួន១៨នាក់នោះព្យាបាលជំងឺនៅតាមផ្ទះរៀងៗខ្លួន។
លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ចំពោះការបើកដំណើរការឡើងវិញសាលារៀនរដ្ឋ និងឯកជនចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សានៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការល្អប្រសើរជាធម្មតាទេនៅគ្រប់ទីតាំង៥៣១សាលានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ទៀតថា ក្នុងចំណោមសាលាមតេយ្យសិក្សានិងបឋមសិក្សាទាំងនោះក្នុងនោះមានសាលាមតេយ្យរដ្ឋចំនួន១៨សាលា សាលាបឋមសិក្សារដ្ឋចំនួន១៦៣សាលា សរុបចំនួន១៨១សាលា។ ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន១៨សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន៣៣២សាលាសរុបចំនួន៣៥០សាលា ។
លោក ហែម ស៊ីណារ៉េត បានបន្តទៀតថា ការបើកសាលារៀនក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ទៅ២០នាក់ប៉ុណ្ណោះ។ដូចនេះសាលានីមួយៗត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិចដើម្បីធានាបានការសិក្សាបានទាំងអស់គ្នាហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។

លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា នៅព្រឹកនេះក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតឱ្យសាលារដ្ឋនិងឯកជនចំណេះទូទៅគ្រប់កម្រិតបើកដំណើរការឡើងវិញប៉ុណ្ណោះ។មានន័យថាសាលាឯកជនទាំងឡាយណាដែលបង្រៀននិងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺអាចបើកដំណើរការនៅថ្ងៃទី១វិច្ឆិកាបាន។ចំណែកសាលាឯកជនដែលបង្រៀនក្រៅម៉ោងដូចជាបង្រៀនភាសាចិន អង់គ្លេសនិងភាសាផ្សេងៗទៀតគឺក្រសួងនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


