Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ១៨នាក់ទៀត សុំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជា ជួយពួកគេត្រឡប់មកស្រុកកំណើតវិញ

បានផុស

នៅ

​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ពលករខ្មែរចំនួន១៨នាក់ (ស្រី០៥នាក់ និងកូនក្មេង០២នាក់) ដែល​បានធ្វើ​ដំណើរ​មកពី​បណ្តា​ខេត្ត​នានា និង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ មកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេស​ថៃ ដើម្បី​ឲ្យ​ជួយ​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយសារ​ពួកគាត់​ពុំមាន​ការងារ​ធ្វើ ហើយ​ចង់​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ នេះ​បើតាម​អ្នកនាំពាក្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា នេះ​ថា ក្រោយពី​ទទួល​ពួកគាត់​រួចហើយ ស្ថាន​អគ្គ​កុងស៊ុល​បាន​អន្តរាគមន៍ បញ្ជូន​ពលករ​ខ្មែរ​ខាងលើ​ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត និង​បាន​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ដើម្បី​ដំណើរការ​តាម​នីតិវិធី​សុខាភិបាល​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម