ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អំពាវនាវដល់កុមារនិងពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នា
ក្រសួងសុខាភិបាលបានអំពាវនាវដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើងដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងក្រោយការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១សូមរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍។

យោងតាមសេចក្តីណែនាំ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារនិងប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើងដែលនៅសេសសល់របស់ក្រសួងសុខាភិបាលចុះនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា បានឱ្យដឹងថា យោងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមធ្វើការអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពី៦ឆ្នាំឡើងទាំងអស់ សូមរួសរាន់ស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូនឱ្យបានគ្រប់ៗគ្នា។

ក្រសួងបានបន្តថា ពេលទៅទទួលវ៉ាក់សាំងប្រជាពលរដ្ឋត្រូវភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដោយមិនចាំបាច់មានការបញ្ជាក់លិខិតស្នាមអ្វីផ្សេងៗទៀតឡើយ ទោះបីជាបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ណាក៏ដោយ។

ក្រសួងបានណែនាំថា ដើម្បីឱ្យការងារចាក់វ៉ាក់សាំងកូវដ-១៩ ប្រព្រឹត្តទៅកាន់តែរលូន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងសូមឲ្យអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំងអស់ត្រូវបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ដែលនៅសេសសល់ជាបន្តទៀតនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលមានស្រាប់ទោះបីជាយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១សម្រាប់ក្រុមអាយុ៦ឆ្នាំឡើងត្រូវបានបិទបញ្ចប់រួចហើយក៏ដោយឱ្យមានភាពរលូន ទោះបីពួកគាត់មិនរស់នៅក្នុងតំបន់គ្របដណ្តប់របស់ទីតាំងផ្តល់សេវាក៏ដោយ និងមិនតម្រូវឱ្យមានការបញ្ជាក់លិខិតស្នាមអ្វីទាំងអស់ ក្រៅពីឯកសារមួយចំនួនដែលត្រូវប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះ និងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃវ៉ាក់សាំងកូវីដ-១៩ និងលើកទឹកចិត្តពួកគាត់ឱ្យស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន១០១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


