ព័ត៌មានជាតិ
ថៃ អាចនឹងទទួលយកសំណើរបស់កម្ពុជា នាំយកវ៉ាក់សាំងពីកម្ពុជា ទៅចាក់ជូនពលករខ្មែរនៅក្នុងប្រទេសខ្លួន
រាជរដ្ឋាភិបាលថៃអាចនឹងសហការជាមួយកម្ពុជានៅក្នុងការដឹកវ៉ាក់សាំងបង្កាកូវីដ១៩ ពីកម្ពុជាទៅចាក់ឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ នេះបើតាមលោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ឲ្យដឹងនៅថ្ងៃទី ៤ ខែ វិច្ឆិកានេះ។
លោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយលោក វិស្នុ គ្រឿងង៉ាម ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានឲ្យសារព័ត៌មានឲ្យដឹងពីប្រទេសថៃមកថា៖បើតាមលោក វិស្នុ គ្រឿងង៉ាម បានអះអាងថាថៃនឹងអាចអនុញ្ញាតឲ្យកម្ពុជានាំវ៉ាក់សាំងចូលទឹកដីថៃហើយភាគីថៃជាអ្នកចាក់ជូនពលករខ្មែរដោយអាជ្ញាធរខ្មែរជាអ្នកសង្កេតការណ៍និងរង់ចាំធ្វើកិច្ចសហការនានា។
លោក សុខ សុក្រឹត្យា បានថ្លែងដោយដកស្រងសម្តីរបស់លោក វិស្នុ គ្រឿងង៉ាម ឧបនាយករដ្ឋមន្ត្រីថៃថា៖«រាជរដ្ឋាភិបាលថៃយល់ស្របឲ្យកម្ពុជានាំយកវ៉ាក់សាំងចូលមកខាងថៃចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃដោយមានខាងកម្ពុជាចូលរួមសង្កេតការណ៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតួនាទីនេះសមត្ថកិច្ចជំនាញជាអ្នកធ្វើការទំនាក់ទំនងគ្នាពីព្រោះថាកម្ពុជាមានវ៉ាក់សាំងដ៏ល្អជាច្រើនហើយភាគីទាំងពីរបានកំពុងសិក្សាដោយយកចិត្តទុកដាក់ផងដែរ»។
តាមលោក សុខ សុក្រឹត្យា បានបញ្ជាក់ថានៅក្នុងកិច្ចជំនួបនោះឧបនាយករដ្ឋមន្ត្រីថៃបានលើកឡើងថាប្រសិនបើកម្ពុជាដឹកវ៉ាក់សាំងចូលទឹកដីថៃគឺអាចធ្វើទៅបាន ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់មានកំណត់ទូតចេញជាផ្លូវការនៅឡើយទេ ។ លោកអះអាងថាកំពុងធ្វើការទាក់ទងរឿងនេះតាមកំណត់ទូតនិងបានជម្រាបដល់ប្រមុខដឹកនាំកម្ពុជារួចហើយដែរ ។
សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១ វិច្ឆិកា ២០២១ បានស្នើឲ្យមន្ត្រីកម្ពុជាសហការជាមួយភាគីថៃគឺមានបំណង ដើម្បីនឹងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃដើម្បីស្នើសុំឲ្យអាជ្ញាធរថៃជួយយកវ៉ាក់សាំងរបស់យើងចាក់ជូនប្រជាជនយើងនៅទីនោះ នៅក្នុងពេលដែលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងចាក់គ្រប់គ្រាន់។
សម្តេចបានលើកឡើងថា ពិតហើយឥឡូវនេះចំនួនប្រជាជននៅក្នុងប្រទេសថៃបានចាក់វ៉ាក់សាំងច្រើនណាស់ទៅហើយក៏ប៉ុន្តែសម្រាប់យើងក្នុងតួលេខជំរឿនប្រជាពលរដ្ឋរបស់យើងមានទៅដល់១៦លាន ៩ សែននាក់ហើយបើនៅក្នុងវ៉េបសាយត៍របស់ Worldometer គឺបានដាក់ថាយើងមានប្រជាជនរហូតទៅដល់១៧លាននាក់ឯណោះ។
សួរថាក្រៅពី ១៦ លាននាក់នេះប្រជាជនប៉ុន្មានទៀតនៅឯណា? បានសេចក្តីថា យើងនៅសល់ ៩ សែន ឬ ១ លាននាក់ទៀតដែលកំពុងនៅព្រះរាជាណាចក្រថៃ នៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី ឬ នៅប្រទេសក្រៅមួយចំនួនផ្សេងទៀត។
សម្ដេចតេជោថ្លែងថា “ដូចនេះយើងចាំបាច់ត្រូវធ្វើការជាមួយភាគីថៃ។ យើងមិនអាចបញ្ជូន គ្រូពេទ្យរបស់យើងទៅចាក់នៅក្នុងប្រទេសថៃបានទេ។ ប៉ុន្តែតាមព័ត៌មានមានទំនាក់ទំនងនឹងគ្នាខ្លះៗហើយ”។
យើងចង់ជូនវ៉ាក់សាំងជូនទៅឲ្យភាគីថៃជួយគ្រប់គ្រងដឹកជញ្ជូន និងជួយចាក់ជូនពលករយើងនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែការធ្វើបែបនេះទៅបានលុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។ សម្តេចតេជោបន្តថា យើងមិនបានភ្លេចទៅដល់ប្រជាពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែបានឬមិនបាន យ៉ាងណានោះក៏សុំឲ្យបងប្អូនពលករនៅក្នុងប្រទេសថៃមានការយោគយល់។ បើនៅក្នុងដីរបស់យើងអ្នកស្ម័គ្រចិត្តចាក់គឺត្រូវតែបានចាក់។
ពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃត្រូវគេដឹងថា មានចំនួនជាង ១លាននាក់ ក្នុងនោះពលករខ្មែរមួយចំនួនបានចាក់វ៉ាក់សាំង ដូសទី១ ខ្លះដល់ដូសទី ២ គឺអាស្រ័យលើថៅកែសហគ្រាសក្រុមហ៊ុនយកចិត្តទុកដាក់ដែរ។
ក៏ប៉ុន្តែពលករមួយចំនួនទៀតខ្វះការយកចិត្តទុកដាក់ពីថៅកែ និងមិនទទួលបានព័ត៌មានច្បាស់លាស់ពីទីតាំងចាក់វ៉ាក់សាំងជាពិសេសអ្នកធ្វើការនៅតាមចំការមៀនចំការអំពៅតាមព្រំដែនជាដើម។
ពលករដែលបំរើការងារជាកម្មករសំណង់ និងធ្វើការនៅតាមរោងចក្រ បានចាក់វ៉ាក់សាំងច្រើនជាងពលករដែលបំរើការងារតាមហាងលក់ដូរ។ ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃមួយចំនួនបានឲ្យដឹងថា ពួកគេបានចាក់វ៉ាក់សាំងកូវីដ១៩ តាមរយៈក្រុមហ៊ុនដែលពួកគេកំពុងធ្វើការដោយបង់ប្រាក់ម្នាក់ ២០០០បាត៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


