Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ ​ចុះផ្អាកសំណង់ផ្ទះមួយកន្លែងដោយ​សារមិនទាន់មានច្បាប់សាង​សង់គ្រប់គ្រាន់​

បានផុស

នៅ

កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ ដោយ​យោងតាម​ប្រសាសន៍​ដឹកនាំ​របស់លោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​និង​ផ្អាក​ទីតាំង​ការដ្ឋាន​សំណង់មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១១៧A ផ្លូវ​លេខ​៨០ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋាន​កំពុង​ជួសជុល​មាន​ពាក្យស្នើសុំ​ជួសជុល និង​បាន​ចុះហត្ថលេខា​បញ្ជូន​ដោយ​ចៅសង្កាត់​ស្រះចក ។ ការដ្ឋាន​បាន​រុះរើ​ហើយ​សាងសង់​បណ្តុះ​សសរ និង​រាយ​ដែក​កម្រាល​ប្លង់​សេ​រួចរាល់ និង​បន្តធ្វើ​ការជួសជុល ។​

ជាមួយគ្នា​នោះដែរ​ក្រុមការងារ​បាន​ណែ​នាំឲ្យម្ចាស់ផ្ទះ ត្រូវ​ផ្អាក​ការងារ​ជួសជុល និង​សាងសង់​ជា​បណ្ដោះ​អាសន្ន ។ ម្ចាស់ផ្ទះ ត្រូវ​រុះរើ​សសរ​បេតុង​ចេញ​ដោយ​ទុកពេល​ចំនួន០១​សប្តាហ៍ ។ ក្រោយ​រុះរើ​សសរ​បេតុង​រួចរាល់ ម្ចាស់ផ្ទះ​ត្រូវ​បញ្ចប់​បែបបទ​សុំ​ជួសជុល​ឲ្យ​បាន​ចប់​សិន ទើប​អាច​បន្ត​ការជួសជុល​បាន ។

ក្នុងករណីម្ចាស់ផ្ទះ មិន​អនុវត្តតាម​ការណែនាំ​ខាងលើ រដ្ឋបាល​ខណ្ឌ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺង​ម៉ាត់​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម