Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញគោល​ការណ៍​មួយចំនួនសម្រាប់ដំណើរការប្រឡងឌីប្លូមនៅថ្ងៃទី១៥ វិច្ឆិកា​

បានផុស

នៅ

ក្រសួង​អប់រំ​យុវ​ជននិង​កីឡា​ បានចេញ​សេចក្ដីណែនាំ​ប្រតិបត្តិ​ស្ដីពី​វិធានការ​សុវត្ថិភាពនិង​សុខភាព​សម្រាប់​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ សម័យ​ប្រឡង ១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ដើម្បី​ធានា​សុវត្ថិភាព និង​សុខភាព​ដល់​គណៈមេប្រយោគ គណៈកម្មការ​នានា និង​បេក្ខជន​នៅ​អំឡុងពេល​ប្រឡង​។​

យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​ ចុះ​ថ្ងៃទី​០៥ ខែ​វិច្ឆិកា​ បានឱ្យដឹងថា ​ក្រសួង​បានណែនាំ​ឱ្យមាន​ការរៀបចំ​ប្រគល់​ភារកិច្ច និង​ការទទួលខុសត្រូវ​ជាលា​យ​លក្ខណ៍​អក្សរ​ដល់​ក្រុមការងារ​សុខភាព ដឹកនាំ​ដោយប្រធាន ឬ​អនុប្រធាន​មណ្ឌល​ប្រឡង ដែល​ជ្រើសរើស​ចេញពី​គណៈមេប្រយោគ និង​គណៈកម្មការ​ប្រឡង​ដើម្បី​ចាត់វិធានការ​សុវត្ថិភាព និង​សុខភាព តាម​ការណែនាំ​ធ្វើ​អនាម័យ បោសសម្អាត​បន្ទប់ អគារ បរិវេណ និង​រៀបចំ​កន្លែង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ រម្ងាប់​មេរោគ​លើ​តុ កៅអី ដៃ​ទ្វារ បង្កាន់ដៃ ផ្ទៃរាប​បន្ទប់​ប្រឡង និង​កន្លែង​ចាប់​កាន់​ញឹកញាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវ​ពិនិត្យ​លទ្ធភាព​រៀបចំ​គំនូស​គម្លាត​សុវត្ថិភាព​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា រៀបចំ​តុ ​កៅអី ​សម្រាប់ បេក្ខជន​ក្នុង​បន្ទប់​ប្រឡង​នីមួយៗ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​១,៥​ម៉ែត រៀបចំ​កន្លែង​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​នៅ​ច្រើន​កន្លែងដើម្បី​រក្សា​នូវ​គម្លាត​សុវត្ថិភាព​សម្រាប់​បេក្ខជន​មើល​ឈ្មោះ រៀបចំ​កន្លែង​លាង​សម្អាត​ដៃ និង​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​រៀបចំ​សម្ភារៈ​អនាម័យ​ដូចជា សាប៊ូទឹក​អាល់កុល ឬ​អាល់កុល​ដែល​លាងដៃសម្រាប់​ប្រើប្រាស់​នៅតាម​គ្រឹះស្ថានសិក្សា​ដែលជា​មណ្ឌល​ប្រឡង​នីមួយៗ​។​

ត្រៀម​បម្រុង​ម៉ាស់​សម្រាប់​ចែកជូន​គណៈមេប្រយោគ គណៈកម្មការ​ប្រឡង និង​បេក្ខជន​នៅពេល​ចាំបាច់ រៀបចំ​ទីកន្លែង​និង​ឧបករណ៍​សម្រាប់​ស្ទង់កម្តៅ នៅតាម​មណ្ឌល​ប្រឡង​តាម​ទីតាំង​សមស្របមុនពេល​បេក្ខជន​ចូលទៅ​កាន់​បន្ទប់​ប្រឡង​។​ រៀបចំ​បន្ទប់​ប្រ​ឡង​បម្រុង​ដោយឡែក​សម្រាប់​បេក្ខជន​ដែលមាន​កម្ដៅ​លើសពី​៣៧.៥​អង្សា​សេ និងបេក្ខជន​ដែល​ស្ថិតក្នុង​កំឡុងពេល​ច​ត្តា​ឡី​ស័ក ។​ ត្រួតពិនិត្យ​បុគ្គលិក​អប់រំ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ឬ​មិនមាន​បណ្ណ​ចាក់​វ៉ាក់សាំង មិន​អនុញ្ញាត​ឱ្យចូល​បន្ទប់​ប្រឡង​ឡើយ និង​ត្រូវ​ជំរុញ ឬ​លើកទឹកចិត្ត​ឱ្យទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បានកំណត់ លើកលែងតែ​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​។​ ប៉ុន្តែ​ត្រូវមាន​វិធានការ​ការពារ​ឱ្យបាន​ហ្មត់ចត់​ដើម្បី​កុំឱ្យ​មានការ​ចម្លងជំងឺ​នានា​នៅក្នុង​មណ្ឌល​ប្រឡង​។​

ក្រសួង​បាន​ណែនាំ​ទៀតថា ​ចំពោះ​ដំណើរការ​សំណេរត្រូវ​ចាត់តាំង​ក្រុមការងារ​សុខភាព ឈរ​នៅ​មាត់ទ្វារ ឬ​ច្រកចូល​មកកាន់​មណ្ឌល​ប្រឡងដើម្បី​ណែនាំ​ឱ្យបេក្ខជន​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​សុវត្ថិភាព និង​វាស់​ស្ទង់កម្ដៅ​គណៈមេប្រយោគ គណៈកម្មការ​ប្រឡង និង​បេក្ខជន​មុនពេល​ចូលក្នុង​មណ្ឌល​ប្រឡងព្រមទាំង​ណែនាំ​បន្ថែម​ឱ្យ​ពាក់​ម៉ាស់​បាន​ត្រឹមត្រូវ និង​លាងសម្អាត​ដៃ​មុន​ចូល​បន្ទប់​ប្រឡង​។​

ក្នុង​ករណី​រកឃើញ​អ្នកមាន​កម្តៅ​លើសពី​៣៧,៥​អង្សា​សេ ត្រូវ វាស់​ស្ទង់កម្តៅ​ម្តងទៀត​ជា​លើក​ទី​២ ក្រោយ​រយៈពេល​៥​នាទី និង​អនុញ្ញាត​ឱ្យចូល​បន្ទប់​ប្រឡង​កន្លែង​បំពេញភារកិច្ច​របស់ខ្លួន​ប្រសិនបើ​កម្ដៅ​ចុះ​ធម្មតា​វិញ​។​ ករណី​ដែល​ស្ទង់កម្ដៅ​លើក​ទី​២​នៅតែ​ខ្ពស់​លើសពី​៣៧,៥​អង្សា​សេ​ដដែល ចំពោះ​បេក្ខជន​ត្រូវបញ្ជូន​គាត់​ទៅ​បន្ទប់​ប្រឡង​ដាច់ដោយឡែក​ដែល​បាន​ត្រៀម​បម្រុង​ទុក (​រក្សា​លេខ​តុ លេខ​បន្ទប់ដដែល​និង​បញ្ជូន​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ដាក់​នៅក្នុង​ជុំ​កិច្ចការ​បេក្ខជន​នៅ​បន្ទប់​ដើមតាម​ម៉ោង មុខវិជ្ជា​នីមួយៗ​)​។​

ដោយឡែក​ចំពោះ​គណៈមេប្រយោគ​និង​គណៈកម្មការ​នានា ត្រូវ​អនុញ្ញាតឱ្យឈប់សម្រាក​និង​ណែនាំ​ឱ្យ​រក​សេវា​សុខភាព​សមស្រប​។​ត្រូវ​ប្រើប្រាស់​ស្រោមដៃនៅពេល​ដំណើរការ​ឆែកឆេរ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​មុនពេល​ចូល​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ការប្រមូល និង​វេច​ខ្ចប់​សន្លឹក​កិច្ចការ​បេក្ខជន​ដែលមាន​កម្ដៅ​លើសពី​៣៧,៥​អង្សា​សេ និង​បេក្ខជន​ដែល​ស្ថិតក្នុង​កំឡុងពេល​ច​ត្តា​ឡី​ស័ក​។​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១​នេះ​ក្រសួង​អប់រំ​នៅតែ​បន្ត​ប្រគល់​សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​រៀបចំ ការប្រឡង​ចាប់តាំងពី​ការរៀបចំ​វិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់ បូក​ពិន្ទុ និង​ប្រកាស​លទ្ធផល នៅតាម​គ្រឹះ​ស្ថាន​មធ្យមសិក្សា​នីមួយៗ​។​

គួរ​បញ្ជាក់ថា ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥​ ខែវិច្ឆិកា ឆ្នាំ២០២១​និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម