ព័ត៌មានជាតិ
មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ
មន្ត្រីជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងចុះសិក្សាស្រាវជ្រាវពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សានុសិស្សទទួលបានកន្លែងសិក្សាបានសមរម្យ ខណៈបច្ចុប្បន្នបរិមាណសិស្សហាក់មានការកើនឡើង។

លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី ២៣ មីនា នេះថា «ការសិក្សាការខ្វះខាតអគារសិក្សានេះ គឺធ្វើទាំងបឋមសិក្សា មត្តេយ្យ មធ្យមសិក្សា ហើយការដោះស្រាយត្រូវវិភាគតាមរយៈចរន្តសិស្ស កំណើនប្រជាជន ការកំណត់ទីតាំងសាងសង់ ហើយរហូតមកដល់ពេលនេះ យើងមិនបញ្ចប់ការសិក្សានៅឡើយ នៅបន្តមួយចំនួនទៀត ដើម្បីទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ»។
លោកបណ្ឌិត កាន់ ពុទ្ធី បានបន្តទៀតថា ការសង់សាលាបន្ថែមនេះ ផ្តោតទៅលើសាលាណាជួបការលំបាក ពិសេសនៅតាមបណ្តាខេត្តផ្សេងៗ និងសាលាដែលមានរោងដោលយកធ្វើជាថ្នាក់រៀនដូចជាខេត្តនៅភាគឦសានដូចជា ព្រះវិហារ ស្ទឹងត្រែង រតនគីរី ឧត្តរមានជ័យ និងមណ្ឌលគីរី។

ការចុះសិក្សាស្រាវជ្រាវកង្វះខាតអគារសិក្សានៅទូទាំងប្រទេសនេះ បន្ទាប់ពីថ្មីៗនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យពិនិត្យ និងរៀបចំឡើងវិញ នូវផែនការសកម្មភាពអាទិភាពការងារសាងសង់ និងនិយាមគ្រូបង្រៀន ការរៀបចំឱ្យមានប្រព័ន្ធប្រមូលទិន្នន័យចំនួនគ្រូបង្រៀន ចំនួនសិស្ស ចំនួនបន្ទប់ និងថ្នាក់រៀន នៅតាមសាលារៀន។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ដូចជា ៖ ត្រូវដោះស្រាយបញ្ហាប្រឈមជាកញ្ចប់ ដោយបង្កើតជាប្រព័ន្ធតាមដានច្បាស់លាស់ ចុះពិនិត្យផ្ទាល់ ដើម្បីប្រមូលទិន្នន័យ និងវាយតម្លៃ ផ្អែកលើភាពជាក់ស្ដែង,ពិនិត្យមើលឡើងវិញនូវការងារគ្រប់គ្រងបុគ្គលិក និងគ្រូបង្រៀន,នាយដ្ឋានផែនការ ត្រូវបន្តចុះពិនិត្យផ្ទាល់តាមសាលា ដើម្បីប្រមូលទិន្នន័យចំនួនសិស្សបន្ទប់រៀន ថ្នាក់រៀន និងចំនួនសិស្សក្នុងមួយថ្នាក់ ដើម្បីធានាបាននូវគុណភាពក្នុងការរៀន និងបង្រៀន រួចរៀបចំប្រជុំដាក់ផែនការ និងត្រូវប្រជុំជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាព និងកំណត់ការងារអាទិភាព៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


