ព័ត៌មានជាតិ
សមាគមស្ម័គ្រចិត្តអន្តរជាតិកូរ៉េ សហការភាពជាដៃគូ គាំទ្រសាលារៀន នៅខេត្តសៀមរាប
ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូ នៃសមាគមស្ម័គ្រចិត្តអន្តរជាតិ DIVA នៃ សាធារណរដ្ឋកូរ៉េ (Daejin International Volunteer Association) ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការចុះគាំទ្រសាលារៀននៅក្នុងខេត្តសៀមរាប។

ការគាំទ្រ គឺតាមរយៈការជួយនូវ បរិក្ខារបច្ចេកទេស សម្រាប់គាំទ្រការបង្រៀន និងរៀន ការសាងសង់បណ្ណាល័យសិក្សា ការផ្លាស់ប្តូរទស្សនកិច្ចការងារ ការជួយឧបត្ថម្ភដល់សិស្សក្រីក្រ និងការផ្ដល់នូវបរិក្ខារអប់រំសុខភាពនៅតាមសាលារៀន។ នេះបើតាមការផ្ដល់ព័ត៌មានដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំ បានផ្តោតសំខាន់ លើការពិភាក្សាឈ្វេងយល់ អំពីវឌ្ឍនភាព នៃវិស័យអប់រំនៅកម្ពុជា និងចក្ខុវិស័យនានា សម្រាប់ធានាឱ្យបាននូវប្រសិទ្ធភាព គុណភាព នៃការអប់រំសម្រាប់ទាំងអស់គ្នាប្រកបដោយបរិយាបន្ន ស្របតាមកំណែទម្រង់ការងារអប់រំ យុវជន និងកីឡា ក្នុងបរិបទឌីជីថលក្នុងតំបន់ និងសាកល។

ភាគីទាំងពីរ បានសម្រេចក្នុងការរៀបចំនូវអនុស្សរណៈ នៃការយោគយល់ ដើម្បីអាចឈានដល់កិច្ចសហប្រតិបត្តិការ មួយដែលមានសកម្មភាពគាំទ្រច្បាស់លាស់ និងការបង្កើត ជាការិយាល័យរបស់សមាគមប្រចាំកម្ពុជា ដោយដាក់ទីតាំងនៅក្នុងខេត្តសៀមរាបផងដែរ។

លើសពីនេះ ប្រតិភូបានធ្វើទស្សនកិច្ចនៅតាមសាលារៀនគោលដៅ នៅក្នុងស្រុកប្រាសាទបាគង និងស្រុកសូត្រនិគម ដើម្បីសិក្សាឈ្វេងយល់អំពីការបង្រៀន និងរៀន បរិស្ថានសិក្សា នានានៅតាមសាលារៀន ដែលអាចផ្តល់ជាមូលដ្ឋានដល់សមាគមអាចផ្តល់ការគាំទ្រក្នុងការលើកកម្ពស់ ប្រសិទ្ធភាពការបង្រៀន និងរៀន និងកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំនៅតាមខេត្ត និងតំបន់ដាច់ស្រយាល។

សមាគម DIVA បានឧបត្ថម្ភនូវបរិក្ខារមួយចំនួន សម្រាប់ជំនួយដល់ការរៀន និងបង្រៀន ជូនដល់សាលារៀន គោលដៅចំនួន០៤ ក្នុងខេត្តសៀមរាប រួមមាន អនុវិទ្យាល័យ ហ៊ុន សែន រលួស អនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ចាន់ស អនុវិទ្យាល័យអារញ្ញរង្សី និង វិទ្យាល័យ ២៨ មករា ដើម្បីការគាំទ្រកម្មវិធីដំណោះស្រាយបច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ ការអប់រំបំណិនជីវិតតាមមូលដ្ឋាននៅតាមសាលារៀនខាងលើឱ្យមានប្រសិទ្ធភាព៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


