ព័ត៌មានជាតិ
ធាក់ប្លន់យកម៉ូតូគេចបាន ១ថ្ងៃ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាន ៣នាក់
ជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រើជើងធាក់ផ្តួលយកម៉ូតូ។
នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ម៉ោង៥ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើជើងធាក់ផ្តួលយកម៉ូតូ) នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១២ និង៣១ នាទីរំលងអាធ្រាត្រ បង្កដោយជនសង្ស័យ ៥នាក់ គេចខ្លួន ២នាក់ ១-ឈ្មោះ សេង និង២-ឈ្មោះ លីន មធ្យោបាយម៉ូតូ ចំនួន ២គ្រឿង។
ដោយឡែក ជនសង្ស័យ ៣នាក់ ដែលត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ ដួង ដុល្លា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ២-ឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ៣-ឈ្មោះ ត្រម៉ុជ វណ្ណះ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពធាក់ផ្តួលប្លន់យក ម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-7829 របស់ជនរងគ្រោះឈ្មោះ ចាន់ នីតា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សម្ភារៈបន្សល់ទុក រួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1C0-2149 របស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


