Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក

បានផុស

នៅ

នៅ​ព្រឹក​មិញ​នេះ លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​​ឲ្យ​ដឹង​ថា ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការទល់ទ្រដើម្បីជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក ដែល​ស្ថិតនៅក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម បាន​ជោគជ័យ​ហើយ​បន្ទាប់ពី​បាន​ប្រឹងប្រែង​លើ​ការងារ​អស់​រយៈពេល​ជាង​៣​ខែ​មកនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ទទួលបន្ទុក​ការងារ​ការដ្ឋាន​លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា​ការ​ទល់​ទ្រនេះ គឺ​ក្នុង​គោលបំណង​ជួយ​ពង្រឹង​សង្គ្រោះ​ប្រាសាទ​ឱ្យ​ជៀស​ផុតពី​ហានិភ័យ​។ បច្ចុប្បន្ន​ប្រាសាទបន្ទាយស្រី​ដំ​ដែក​ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ នៅ​ប្រាង្គ​កណ្តាល​នៅត្រង់​ស៊ុមទ្វារ ស៊ុមបង្អួច​ ដែលមាន​ស្នាម​ប្រេះ​បែកបាក់​។ ប្រសិនបើ​ពុំមាន​ការជួយ​ទល់​ទ្រ​សង្គ្រោះ​ឱ្យបាន​ទាន់ពេល​ទេ នោះ​ចំណុច​ទាំងនោះ​នឹង​ប្រឈម​បញ្ហា​។

ចំពោះ​ដំណើរការ​ទល់​ទ្រ​ប្រាសាទបន្ទាយស្រី​ដំ​ដែក​ ចាប់​តាំងតែ​ពី​អំឡុង​ចុងខែ​សីហា ហើយ​ទើបតែ​បញ្ចប់​កាលពី​ចុងខែ​តុលា ឆ្នាំ​២០២១​។ ប្រាសាទបន្ទាយស្រី​ដំ​ដែក​ស្ថិតនៅ​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ក្នុង​បរិវេណ​វត្ដ​ប្រាសាទបន្ទាយស្រី ចម្ងាយ​ប្រមាណ ៣៤​គីឡូម៉ែត្រ ភាគ​ខាងកើត​នៃ​ទីរួមខេត្ដ​សៀមរាប​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម