Connect with us

ព័ត៌មានជាតិ

LaptopនិងTablet ជាង២០០​គ្រឿងដែលចែកដល់រាជធានី ខេត្ត ទាំង២៥មានសារៈសំខាន់តាម​តម្រូវការប្រចាំថ្ងៃ

បានផុស

នៅ

​​លោក ​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា គ្រឿង​បរិក្ខា​ព័ត៌មាន វិទ្យា​ដែល​បានផ្តល់​សម្រាប់​រាជធានី ខេត្ត​ទាំង​២៥នោះ ​មាន​សារៈសំខាន់​ណាស់​ដើម្បី​គ្រប់គ្រងកម្មវិធី​ជំនួយ​សង្គម​ផ្សេងៗ និង​ការ​ប្រគល់​តាប្លែ​ត​(Tablet) តាមរយៈ​ក្រសួងមហាផ្ទៃ ដល់​រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង​២០៥ ដើម្បី​តាមដាន​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ទាំង២០៥ អនុវត្ត​នូវ​ប្រព័ន្ធ​ក្របខណ្ឌ​ត្រួតពិនិត្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​បាន​អនុវត្ត​នៅ​រដ្ឋបាល ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។ លោក ​វង សូត ​ថ្លែង​បែបនេះ​ក្នុងពេល​ប្រគល់​គ្រឿង​បរិក្ខា​ព័ត៌មានវិទ្យា Laptop ៣១​គ្រឿង និង​តាប​ប្លេ​ត ២០៥​គ្រឿង ដល់​រាជធានី ខេត្ត ទាំង​២៥ និង​ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម ២០៥ ក្រុង ស្រុក​ខណ្ឌ នា​ថ្ងៃ​ពុធ ៦​កើត ខែ កត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០២១ ម្សិល​មិ​ញ​នៅ​ទីស្តីការក្រសួង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា ​កិច្ចប្រជុំ​ផ្តល់​គ្រឿង​ព័ត៌មាន​វិទ្យា​នេះ ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារ​សំខាន់​មួយ​ក្នុងការ​បូកសរុប​នូវ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ឧ​បត្ថ​ម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ ។ ពិសេស​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាពប្រជា​ពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មាន​ការលំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០ ខែ​កុម្ភៈ ឆ្នាំ២០២១ ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល៩​ខែ ឆ្នាំ​២០២១ កន្លងមក​និង​លើក​ទិសដៅ​អនុវត្ត​បន្ត និងប្រគល់​កុំព្យូទ័រ​យូរ​ដៃ​ជូន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត​ទាំង​២៥ ដើម្បី​គ្រប់គ្រងកម្មវិធី​ជំនួយ​សង្គម​ផ្សេងៗ និង​ការ​ប្រគល់​តា​ប្លែ​ត​(Tablet) តាមរយៈ​ក្រសួងមហាផ្ទៃ ដល់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំង​២០៥ ដើម្បី​តាមដាន​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ទាំង២០៥ អនុវត្ត​នូវ​ប្រព័ន្ធ​ក្របខណ្ឌ​ត្រួតពិនិត្យ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់ ដែល​បាន​អនុវត្ត​នៅ​រដ្ឋបាល ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​

លោក​រដ្ឋមន្ត្រី​បន្តថា កុំព្យូទ័រ​យូរ​ដៃ និង​តា​ប្លែ​ត​(Tablet) ដែល​ប្រគល់​ជូន​នេះ ជា​ជំនួ​យ​ឧបត្ថម្ភ​របស់​យូនី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា សហភាព​អឺរ៉ុប និង​ប្រទេស​ស៊ុយ​អ៊ែត ដើម្បី​គាំទ្រ​ដល់​ការលើកកម្ពស់​នូវ​ប្រព័ន្ធ​គាំពារ​សង្គម ។​

ជា​ទិដ្ឋភាព​រួម គោលនយោបាយ​ចម្បង​របស់​រាជរដ្ឋាភិបាល​គឺ​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ ដែល​ជា​បុ​រេ​លក្ខខណ្ឌ ដ៏​ចាំបាច់​ដើម្បី​សម្រេចបាន​នូវ​កំណើន​សេដ្ឋ​កិច្ច កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូ​របស់​ប្រជាជនដោយ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​គាំពារ​សង្គម​នានា​។ ផ្អែកលើ​ចក្ខុ វិស័យ​ខាងលើ និង​ឈរលើ​មូលដ្ឋាន​នៃ​សិ្ថរ​ភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វឌ្ឍនភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​-​សង្គមកិច្ច រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ “​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥” ក្នុង​គោលបំណង​ធានា​នូវ​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផែ្ន​ក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។

ឆ្លើយតប​នឹង “​ក្រប​ខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥” ក៏ ដូចជា​បរិការណ៍​ពិភព លោក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១ ៩ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន ដល់​សេដ្ឋកិច្ច​ពិភព លោក និង​តំបន់​ក្នុងនោះ​សម្រាប់​កម្ពុជា​បានទទួល​រង​ផល​ប៉ះ ពាល់​ដល់​វិស័យ​មួយចំនួន​ផងដែរ ដូច្នេះហើយ​ស្ថិត ក្នុង​ស្ថាន ការណ៍​ដ៏​លំបាក និង​ធ្ងន់ធ្ងរ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​ទោះបី​ដៃ​ម្ខាង​កំពុង​សកម្មប្រយុទ្ធ​ជាមួយ​ផ្នែក​សុខាភិបាល​ក្នុង ថែរក្សា​នូវ​សុខមាល ភាព​ប្រជាជន​ក្តី តែ​ក៏​មិន​ភ្លេច​នូវ​ការរក្សា​នូវ​លំនឹង និង​លំហូរ​សេដ្ឋកិច្ច​ដោយ​ការសម្រេច​ដាក់ចេញ​នូវ​កម្មវិធី​ជំ​នួយ​សង្គម​ជា​សាច់ប្រាក់​សម្រាប់​គ្រួ សារ​ដែលមាន​អ្នកស្លាប់​ដោ យ​សារ​ជំងឺ​កូ​វីដ​-១៩ និង​គ្រួសារ ដែលមាន​អ្នក​ឆ្លង​ជំងឺ កូ​វីដ​-១ ៩​និង​ការលំបាក​ផ្នែក​ជីវភាព​ក្នុង​ព្រឹត្តិការណ៍ ២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុង​គោលបំណង ដើម្បី​ជួយ​សម្រាល និង​ដោះស្រាយ​ការលំបាក​របស់គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​កម្រិត​ជីវភាព​ទាប​រស់នៅក្នុង​ភូមិសាស្ត្រ នៃ​តំបន់​ដែល​ត្រូវបាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ព្រមទាំង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះ សីហនុ និង​គ្រួសារ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ-១៩ នៅ​ទូទាំងប្រទេស បន្ថែម​លើ​កម្មវិធី ដែល​កំពុងមាន​ស្រាប់​រួមមាន​៖

ទី​១- កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២​ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ​។

ទី​២- កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ទន្ទឹមនឹង​ការ សម្រេចបាន នូវ​វឌ្ឍនភាព​គួរ​ជាទី​មោទនៈ​នេះ ក៏​នៅមាន​កិច្ចការ និង​បញ្ហា​ប្រឈម មួយចំនួន​ដែល ត្រូវផ្តោត ការយកចិត្តទុកដាក់ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​តាមដាន​ត្រួត​ពិ​និ ត្យ និង​ការទប់ស្កាត់​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​អនុវត្ត​កម្មវិធី​នៅ​ថ្នាក់ឃុំ សង្កាត់​មួយចំនួន​តូច ជាពិសេស ការបង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ជៀសវាង​ការ​ថ្នាំងថ្នាក់​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម