ព័ត៌មានជាតិ
ផ្លូវក្នុងក្រុងសៀមរាបមួយចំនួន ត្រូវបានបិទចាប់ពីថ្ងៃ៣០វិច្ឆិកា តទៅដើម្បីរៀបចំអ៊ុតកៅស៊ូ
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងសាធារណជនទាំងអស់ជ្រាបថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្រុមការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបិទផ្លូវមួយចំនួន ដើម្បីស្ថាបនា សាងសង់ រៀបចំអ៊ុតកៅស៊ូ លើផ្លូវក្នុងក្រុងសៀមរាប ដូចខាងក្រោម៖

១-ចាប់ពីផ្លូវ ៣០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវសាលឌីហ្គោល
២-ចាប់ពីស្តុបសណ្ឋាគារសុខាអង្គរ ឆ្ពោះទៅវង្វង់មូលជ័យវរ័ន្មទី៧
៣-ចាប់ពីស្ពានវត្តព្រះព្រហ្មរ័ត្ន ឆ្ពោះទៅកាន់ផ្សារចាស់
អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយបញ្ចៀសនូវផ្លូវខាងលើ ដោយប្រើប្រាស់ខ្សែផ្លូវផ្សេងជំនួស។

រដ្ឋបាលខេត្តក៏សូមការយោគយល់ខ្ពស់ចំពោះការបិទផ្លូវនេះ ដើម្បីក្រុមការងារធ្វើការចាក់កៅស៊ូឲ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់៕
ដោយ ៖ គឿនវេត

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


