ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ណែនាំមន្ត្រីឱ្យអនុវត្តតួនាទី គោរពវិន័យការងារឱ្យបានល្អ
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានណែនាំដល់មន្ត្រីថ្នាក់ក្រោម ឱ្យអនុវត្តតួនាទី ភារកិច្ចឲ្យបានល្អ គោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក។
លោក ញ៉ែម សំអឿន លើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ក្នុងរចនាសម្ព័ន្ធសាលាខេត្តរតនគិរី នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោក អភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណ ដល់មន្រ្តីរាជការគ្រប់រូប គ្រប់ផ្នែក ដែលបានខិតខំ បំពេញការងារជូនរដ្ឋបាលខេត្ត ក្នុងរយៈពេលកន្លងមក។ បន្ថែមពីនោះលោកអភិបាលខេត្តក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ រួមមាន ការគោរពច្បាប់ចរាចរណ៍ ការរក្សាអនាម័យ វិន័យ សីលធម៌ សុជីវធម៌ និងត្រូវបន្ដថែរក្សាសុខភាពអោយបានល្អ ព្រមទាំងត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

លោកអភិបាលខេត្តក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការ សិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជា លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច៕

អត្ថបទៈ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


