ព័ត៌មានជាតិ
រដ្ឋាភិបាល ផ្តល់ដីព្រៃកោងកាងជាង១៤២ហិកតានៅខេត្តកែបឱ្យទៅជនបរទេសសញ្ជាតិខ្មែរមួយរូប
ផ្ទៃដីព្រៃកោងកាងទំហំ ១៤២.៩៨ ហិកតាស្ថិតក្នុងភូមិសាស្រ្តភូមិអង្កោល និងភូមិទូលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់សិទ្ធិឱ្យឈ្មោះ ហ្សានីញ៉េ រ៉ូស្សេល្វីស្យូសែហ្វ មានសញ្ជាតិខ្មែរដើមកំណើតស្វីស ដោយផ្តល់សុពលភាពឡើងវិញនូវបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន៣២បណ្ណ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ។

ការផ្តល់សិទ្ធិឡើងវិញនេះ ដោយសារក្នុងកំឡុងឆ្នាំ ២០១៦ រាជរដ្ឋាភិបាលធ្លាប់បានចេញ ស.ជ.ណ លេខ ៧៩៩ ដោយសម្រេចនិរាករណ៍ចោលនូវបណ្ណកម្មសិទ្ធិទាំង៣២បណ្ណ ដែលបានចេញកាលពីឆ្នាំ ២០០៨ នោះចោល ដោយទុកដីព្រៃកោងកាងទាំងនេះជាសម្បត្តិរដ្ឋវិញ។
លោក សុទ្ធពុទ្ធិ ម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប និងលោក សយ ចាន់រ៉ាវុធ ប្រធានភូមិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះថា ដីដែលរាជរដ្ឋាភិបាលចេញសេចក្តីណែនាំសម្រេចផ្តល់សិទ្ធិទៅឱ្យឯកជននេះ គឺស្ថិតក្នុងដំបន់ដីព្រៃកោងកាងក្នុងភូមិអង្កោល មានចំនួន ២២បណ្ណ និង ភូមិទូលសាងាំមានចំនួន១០បណ្ណ សរុបមានផ្ទៃដី១៤២.៩៨ ហិកតា។
គួរបញ្ជាក់ថា ដីព្រៃកោងកាង និងដីគម្របព្រៃលិចទឹកស្ថិតក្នុងខេត្តកែបសរុបមានចំនួន ១.០០៥ ហិកតា។ទោះជាយ៉ាងណា អាជ្ញាធរខេត្តកែប មិនបានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីទាំងនេះ បុគ្គលខាងលើនឹងយកអភិវឌ្ឍន៍ធ្វើអ្វីនោះឡើយ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


