ផ្អាកការធ្វើចរាចរបណ្តោះអាសន្ន លើកំណាត់ផ្លូវមួយចំនួន ដើម្បីដង្ហែ និងបូជាព្រះសព សម្តេចក្រុមព្រះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្អាកការធ្វើចរាចរបណ្តោះអាសន្ន លើកំណាត់ផ្លូវមួយចំនួន ដើម្បីដង្ហែ និងបូជាព្រះសព សម្តេចក្រុមព្រះ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការ រៀបចំជាតិបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំពិធីដង្ហែ និងបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្ដេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង ៥និង០០នាទី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ពិធីដង្ហែព្រះសព ត្រូវបានបញ្ចប់កម្មវិធី។

នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅល្ងាចថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពីម៉ោង ៥ និង០០នាទី រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការរៀបចំជាតិបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្ដេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង ៥ និង០០នាទី រហូតដល់ពិធីដង្ហែព្រះសព ត្រូវបានបញ្ចប់កម្មវិធី។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀស​ការធ្វើដំណើរ ឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

ជំនឿ២ ម៉ោង មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ២ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services