ព័ត៌មានជាតិ
អាជ្ញាធរសម្រេចផ្អាកចរាចរណ៍កំណាត់ផ្លូវជាតិលេខ៤សាជាថ្មី ដោយសារជំនន់ទឹកភ្លៀងហូរកាត់
កំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ សាជាថ្មីម្តងទៀត ដូច្នេះការធ្វើចរាចរណ៍ឆ្លងកាត់ទៅមកត្រូវបានផ្អាកជាបណ្តោះសន្ន ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ និងបង្កឲ្យប៉ះពាល់ដល់គ្រឹះក្រោមនៃផ្លូវផងដែរ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលយាយម៉ៅពេជ្រនិល បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានកើតឡើងជាថ្មីម្តងទៀតនៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគី ត្រង់គីឡូម៉ែត្រលេខ (៩៩-១០០) ជាប់ព្រំប្រទល់រវាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយស្រុកកំពង់សិលា ខេត្តព្រះសីហនុ នារសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ២០២៣ នេះ។

កម្លាំងសមត្ថកិច្ចនគរបាលកំពុងបន្ដសម្រួលចរាចរណ៍សណ្ដាប់ធ្នាប់ និងសំណូមពរឲ្យអ្នកបើកបររថយន្តធុនធំផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្នរង់ចាំទឹកស្រកបន្ដិច ដើម្បីការពារកុំឲ្យខូចខាតផ្លូវ ឬកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

យោងតាមសេចក្តីរាយការណ៍បន្ថែម នៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី០៣ សីហានេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ ចំនួន១០នាក់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំរួមដោយលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា ចុះគោលដៅត្រួតពិនិត្យតាមដានកម្ពស់ទឹកហូរ និងជួយសម្រួលចរាចរណ៍លើដងផ្លូវជាតិលេខ៤ នៅចំណុចព្រំប្រទល់រវាងស្រុកកំពង់សីលា និងស្រុកភ្នំស្រួច គីឡូម៉ែត្រលេខ (១០៦-១០៧) ស្ពានអូរគគីរ ដែលមានទឹកហូរកាត់លើស្ពាន កម្ពស់ ០.២០ម៉ែត្រ បណ្ដោយប្រវែងជាង ១០០ម៉ែត្រ។ ចំណែកអាកាសធាតុមេឃកំពុងភ្លៀងរលឹមស្រិចៗមិនទាន់រាំងនៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមុខចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើ អាជ្ញាធរស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានផ្អាកជាបណ្តោះអាសន្ន សម្រាបបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅមក រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះកុង អាចវាងតាមផ្លូវល្បឿនលឿន៕
ដោយ ៖ ភួង រដ្ឋា







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


