ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៧៦ ខេត្តមណ្ឌលគិរី-ភ្នំពេញ បាក់ទាំងស្រុង មិនអាចធ្វើដំណើរបានទាំងម៉ូតូ រថយន្តតូច និងធំ
កំណាត់ផ្លូវជាតិលេខ ៧៦ ក្នុងភូមិសាស្ត្រអូរងើយ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះទាំងម៉ូតូ រថយន្តតូច និងរថយន្តធំ ដោយសារតែកាលពីយប់មិញ កំណាត់ផ្លូវមួយនេះបានបាក់ស្រុតទាំងស្រុងមិនអាចធ្វើដំណើរបាន។ អាស្រ័យហេតុនេះ អ្នកដែលត្រូវធ្វើដំណើរចេញចូលភ្នំពេញ-មណ្ឌលគិរី ត្រូវវៀងតាមផ្លូវជាតិលេខ៧៦ ដដែល តែក្នុងទិសដៅផ្សេង ដែលចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅតាមខេត្តរតនគិរី កាត់ខេត្តផ្សេងៗទៀត ដើម្បីទៅភ្នំពេញ។


បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្នុងអំឡុងពេលនៃការផ្អាកចរាចរណ៍បណ្តោះអាសន្ននេះ សម្រាប់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរពីភ្នំពេញ មកមណ្ឌលគិរី ឬពីមណ្ឌលគិរី ទៅភ្នំពេញ ត្រូវវៀងទិសដៅធ្វើដំណើរតាមផ្លូវជាតិលេខ ៧៦ ក្នុងទិសដៅផ្សេង តាមខេត្តរតនគិរី កាត់តាមស្ទឹងត្រែង ក្រចេះ ឬផ្លូវវៀងផ្សេងទៀត។ ចំណែកឯអ្នកដែលចង់ធ្វើដំណើរពីស្រុកកែវសីមា ទៅកាន់ខេត្តមណ្ឌលគិរី ក៏មិនអាចប្រើប្រាស់ផ្លូវមួយខ្សែនេះទៀតបានដែរ។


អំឡុងពេលនៃការស្តារនិងជួសជួលកំណាត់ផ្លូវជាតិក្នុងភូមិសាស្ត្រខាងលើ ចន្លោះគីឡូម៉ែត្រ៩២+០០០ ដល់គីឡូម៉ែត្រ៩៥+០០០ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្នើសុំឱ្យអ្នកដែលចាំបាច់ប្រើប្រាស់កំណាត់ផ្លូវមួយខ្សែនេះ មានការយោគយល់។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បញ្ជាក់ដែរថា មន្ត្រីជំនាញ នឹងចាប់ផ្តើមការជួសជួល ឬធ្វើផ្លូវវៀងតាមនិតិវិធី នៅថ្ងៃនេះ ឬស្អែក ដើម្បីដោះស្រាយការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥៥ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


