Connect with us

ព័ត៌មានជាតិ

ទ័ពជំនាន់ក្រោយ ត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង និងប្រែក្លាយអង្គភាពទ័ពជាមជ្ឈមណ្ឌលផលិតធនធានមនុស្ស

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ទម្រាំពង្រឹង និងផ្លាស់ប្តូរផ្នត់គំនិតទ័ពបានមកដល់បច្ចុប្បន្ននេះ យោធិនរៀមច្បងបានលះបង់ និងបង្ហូរឈាមស្រស់សាច់ស្រស់ច្រើនណាស់។​ ដូច្នេះ​ទ័ព​ជំនាន់​ក្រោយ​ត្រូវ​រក្សា​ការពារ​តម្លៃ​នៃ​ការលះបង់​របស់​យោធិន​រៀមច្បង ពិសេស​ការពារ​សន្តិភាព និង​រួមគ្នា​ប្រែក្លាយ​អង្គភាព​ទ័ព​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ផលិត​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​បង្កើត​ផ្នែក​សិ​ករង​ក្រុង​បូកគោ តែងតាំង​ផ្លាស់ប្តូរ​មុខដំណែង បំពាក់​ឋានន្តរសក្ដិ និង​បញ្ចូល​ក្របខ័ណ្ឌ​ពល​ទា​ហ៊ាន នៅ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត​កំពត កាលពី​ថ្ងៃទី ០​៩ ខែធ្នូ ឆ្នាំ ​២០២១​ នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក បាន​មានប្រសាសន៍ថា កងទ័ព​ត្រូវ​រក្សា ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​លក្ខន្តិក​ទូទៅ បទ​វិន័យ​ទូទៅ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងៗ និង​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

​ឯកឧត្តម បានបញ្ជាក់​ផងដែរ​ថា កងទ័ព​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​លើ​ការអប់រំ​ចិត្តសាស្ត្រ និង​ស្វែងយល់​អំពី​សភាព​ការ​ថ្មីៗ ដើម្បី​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ សំដៅ​ធានា​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​ថ្មី​របស់​កងទ័ព ដែលជា​ខឿន​ការពារជាតិ ការពារ​ឯករាជ អធិបតេយ្យភាព និង​បរ​ណ​ភាព​ទឹកដី ពិសេស​សន្តិភាព ដែល​សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​លះបង់​គ្រប់បែបយ៉ាង​ ដើម្បី​យកមក​ជូន​ជាតិ​មាតុភូមិ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​៥០០​ឆ្នាំមុន​មិន​ធ្លាប់មាន​សុខសន្តិភាព​ពេល​ផ្ទៃ​ប្រទេស​ដូច្នេះ​ទេ​។

​ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត​ បានស្នើ​ដល់​កងទ័ព​ជំនាន់​ក្រោយ​ត្រូវធ្វើ​យ៉ាងណា ថែ​រក្ស​ការពារ និង​ពង្រឹង​គុណ​តម្លៃ​នៃ​ការលះបង់​របស់​យោធិន​រៀមច្បង​យើង​ឲ្យ​បាន ពិសេស​អរគុណ​សន្តិភាព ស្រឡាញ់​សន្តិភាព គាំទ្រ និង​រក្សា​ការពារ​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍ​ន៍​ប្រទេសជាតិ​យើង​ទៅមុខទៀត​។ ពិសេស​កងទ័ព​ត្រូវខិតខំ​បង្កើត​ចំណេះ ជំនាញ គុណធម៌ គោរព​វិន័យ គោរព​ស្រឡាញ់ និង​បម្រើ​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ​ដោយ​ស្មោះស្ម័គ្រ ពោលគឺ​ប្រែក្លាយ​អង្គភាព​ទ័ព​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ផលិត​ធនធានមនុស្ស​ដែលមាន​សមត្ថភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម