ព័ត៌មានជាតិ
«គម្រោងប្លាស្ទិកដូរយកអង្ករ» ជួយកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោនក្នុង១ឆ្នាំនៅបឹងទន្លេសាប
នៅក្នុងឱកាសចុះពិនិត្យ«គម្រោងប្លាស្ទិកដូរយកអង្ករ»អនុវត្តដោយមូលនិធិទំពាំងស្នង ឫស្សី គាំទ្រដោយក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ថា គម្រោងប្លាស្ទិកដូរយកអង្ករ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៨ នៅលើបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាមួយពលរដ្ឋតាមសហគមន៍នានាបានជួយកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានចូលរួមការពារបរិស្ថាននិងចូលរួមការពារជីវៈចម្រុះនៅបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ គម្រោងនេះបានកាត់ បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោនទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។

បច្ចុប្បន្នក្រសួងបរិស្ថាន កំពុងតែយកចិត្តទុកដាក់ និងជំរុញការញែកសំរាមតាមប្រភេទ ដូចជា ញែកសំរាមសរីរាង្គ ដើម្បីយកវាទៅធ្វើជាជីកំប៉ុស និងញែកសំណល់ប្លាស្ទិក ដើម្បីយកទៅកែច្នៃបន្ត ។ ហើយក្រសួងក៏កំពុងជំរុញដល់ការអនុវត្តិគោលការ៤ R ផងដែរ គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកកែច្នៃឡើងវិញ ការប្រើប្រាស់ឡើងវិញ និងការបដិសេធការប្រើប្លាស្ទិកតែម្ដង៕ ទួន សុផល




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


