ព័ត៌មានជាតិ
លោកឃួង ស្រេង ណែនាំ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ការពារខ្លួនឲ្យខ្ជាប់ខ្ជួន ជៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសកម្មភាពការងារពិនិត្យយកសំណាក
ភ្នំពេញ ៖ ដើម្បីឲ្យដំណើរការនៃការរៀបចំនេះទីតាំងដែលត្រូវ ពិនិត្យយកសំណាកជាលើកទី២ នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ខែធ្នូស្អែកនេះ ដំណើរការបានល្អ មានលក្ខណៈងាយស្រួល នាល្ងាចថ្ងៃទី០៧ធ្នូនេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំងនេះបន្ថែមទៀត ក្រោយពីបានរៀបចំដោយធ្វើរោងដាក់កៅអី បន្ទប់ដាក់គ្រឿងបរិក្ខារផ្សេងៗរួចហើយ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំដល់កងកម្លាំង ដូចជាមន្ត្រី ថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលត្រូវមកបំពេញការងារជាមួយមន្ត្រីរបស់ក្រសួងសុខាភិបាល នាថ្ងៃស្អែកនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺត្រូវតែការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩នេះ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ-១៩ឬយ៉ាងណានោះទេអ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង៣០០០នាក់ ដែលសង្ស័យថា មានជំងឺកូវីដ-១៩ ហើយត្រូវមកពិនិត្យយកសំណាកជាលើកទី២នេះ នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ខែធ្នូស្អែកនេះ។

ចំណែកនៅទីតាំងផ្សេងទៀតក៏នៅមានសកម្មភាពដដែរ ដូចជា នៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យយកសំណាកមន្ត្រីរបស់ក្រសួងមហាផ្ទៃ។ សម្រាប់សម្ដេច ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងពិនិត្យនៅគេហដ្ឋានរបស់សម្ដេច ហើយសម្ដេចហេងសំរិន ក៏ពិនិត្យយកសំណាកជាលើកទី២នៅហ្នឹងភូមិគ្រឹះរបស់សម្ដេចផងដែរ។ ចំណែកទីតាំងផ្សារអ៊ីអន១ ហាងស៊ុប សណ្ឋាគារមួយចំនួនណានោះមកពិនិត្យនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ទាំងអ្នកផ្ទាល់និងប្រយោល។

គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានក្រសួងសុខាភិបាល សហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងនេះ ដើម្បីធ្វើជាកន្លែងពិនិត្យយកសំណាកជាលើកទី២ កាលពីរសៀលថ្ងៃទី០៣ធ្នូ ឆ្នាំ២០២០កន្លងទៅ៕
ដោយ ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


