Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​ធ​គារ​កាណាឌីយ៉ា​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​៩​ធ្នូ

បានផុស

នៅ

ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឲ្យ​ធនាគារ​កាណាឌីយ៉ា​ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​អគារ​កាណាឌីយ៉ា​បើក​ដំណើរការ​ឡើងវិញ ​នៅ​ថ្ងៃទី​៩​ធ្នូ​ឆ្នាំ​២០២០​ខាងមុខនេះ​។

តាមរយៈ​លិខិត​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​៧​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា​«​ដោយ​យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធនាគារ​កាណា​ឌី​យ៉ា​នឹង​ត្រូវ​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០២០​តទៅ​។​ ចំណែក​ធនាគារ​ចិន​ដែល​ស្ថិតនៅ​អគារ​កាណាឌីយ៉ា​ត្រូវ​បិទ​រហូតដល់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០»​។

បើ​តាម​ក្រសួងសុខាភិបាល​ចំពោះ​បុគ្គលិក​របស់​ធនាគារ​ចិន​ទាំងអស់​នឹង​ត្រូវ​ធ្វើតេស្ត​ជា​លើក​ទី​២​នៅ​ថ្ងៃទី​១៣​ខែធ្នូ​និង​ធ្វើតេស្ត​លើក​ទី​៣​នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​។ យ៉ាងណាក៏ដោយ​នៅ​ថ្ងៃទី​៧​ធ្នូ​នេះដែរ​ក្រសួងសុខាភិបាល​បាន​ប្រកាស​បន្ត​បិទ​អគារ​កាណាឌីយ៉ា​ទាំងស្រុង​រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០២០​ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម