ព័ត៌មានជាតិ
ក្រៅពីគុណសម្បត្តិជាប្រវត្តិសាស្ត្រ គឺការរំដោះប្រទេស CPP មានច្រើនទៀត ដែលមិនអាចរៀបរាប់អស់
នេះជាការបញ្ជាក់របស់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ដែលបានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះ និងបានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយជានាយករដ្ឋមន្ត្រីផងនោះ គឺឈរលើការពិត ក្នុងសមរភូមិពិត មិនមែនអាងលើការវិភាគបែបហេងសយឡើយ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា ដោយសារជំហរនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឈរលើការពិត ដោះស្រាយបញ្ហាពិតជាក់ស្តែងនៅលើសមរភូមិនយោបាយពិតជាមួយប្រជាពលរដ្ឋ មិនរត់ចោលអ្នកគាំទ្រ មិនមើលងាយ មិនលាបពណ៌ក្រុមប្រជាពលរដ្ឋដែលប្រឆាំងខ្លួន ហើយពិសេសមិនទុកឲ្យក្រុមពលរដ្ឋប្រឆាំង ដែលមេរត់ចោលទាំងអស់នោះឯកោឡើយ។ ចំណែកពួកប្រឆាំងរវើរវាយ ដែលអូសទាញបានអ្នកគាំទ្រផ្កាប់មុខមួយចំណែកតូចនោះ ពួកគេផ្ញើវាសនាលើអ្នកវិភាគ (វីភរ) ដូរបាយស៊ី ដែលកំពុងឆ្កួតនឹងពាក្យថា “អ្នកវិភាគ” ដោយនិយាយបែបរវើរវាយគ្មានមូលដ្ឋានពិតប្រាកដ យកជាការមិនបាន។ ដូច្នោះហើយ បានជាពួកគេត្រូវរលាយក្សុលអស់។
បើតាមលោក សួន សេរីរដ្ឋា ការវិភាគដែលឈរលើការស្មាន និងការអុចអាល ចង់ឲ្យមេដឹកនាំ គណបក្សប្រជាជនកម្ពុជាឈ្លោះបែកបាក់គ្នានោះ បានក្លាយទៅជាវប្បធម៌របស់ក្រុមប្រឆាំងទៅហើយ។ ការវិភាគបែបឡប់ខួរក្បាល ដ៏គួរឲ្យអស់សំណើចបំផុតនោះ គឺសូម្បីតែព្រឹត្តិការណ៍ COVID-19 នៅថ្ងៃ ២៨ វិច្ឆិកា ក៏ពួកគេរកនឹកឃើញបង្កើតការវិភាគអុចអាលចង់ឲ្យគណបក្សប្រជាជនកម្ពុជាឈ្លោះបែកបាក់គ្នាដែរ។
លោកបន្តថា “ចរិតនយោបាយ អុចអាល លាបពណ៌ បំបែកបំបាក់ ចាក់សម្លាប់ខ្មែរគ្នាឯង មានអញអត់ឯង មានឯងអត់អញ គឺជាចរិតនយោបាយ ដែលមេដឹកនាំ នៃគណបក្សប្រជាជនកម្ពុជាស្អប់ជាទីបំផុត… ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំធ្វើការពលិកម្មគ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វជាតិ ធ្វើការបង្រួបបង្រួមខ្មែរ ចរចាស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងកសាងបានសន្តិភាពដោយបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ បានទាំងស្រុង រហូតមកដល់ពេលនេះ គឺសម្តេចតេជោ លោកស្អប់បំផុតក្រុមបក្សនយោបាយ ដែលមានចរិតនយោបាយ ចង់ឈ្នះតែឯងសម្រាប់ក្រុមខ្លួន ហើយជាន់ពន្លិចសម្លាប់ខ្មែរក្រុមបក្សដទៃនោះ”។
លោក សួន សេរីរដ្ឋា អះអាងដែរថា “ក្រៅពីគុណសម្បត្តិជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជាចូលរួមរំដោះប្រទេសពីនឹមអាណានិគមនិយមបារាំង ជួយរំដោះអាយុជីវិតប្រជាពលរដ្ឋពីរបបខ្មែរក្រហម ផ្តួចផ្តើមស្វែងរកការចរចាបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ និងរហូតយកឈ្នះបានទាំងស្រុងដោយការបញ្ចប់ក្បាលម៉ាស៊ីនដឹកនាំនយោបាយ និងយោធារបស់ខ្មែរក្រហម កសាងសន្តិភាពពេញលេញ និងធ្វើការកសាងអភិវឌ្ឍន៍ប្រទេសធ្វើឲ្យសេដ្ឋកិច្ចជាតិ និងចំណូលប្រជាពលរដ្ឋ មានការរីកចម្រើនដល់ថ្ងៃនេះ គឺគណបក្សនយោបាយផ្សេង ដែលបង្កើតតាំងពីឆ្នាំ១៩៩៣ មក និងបង្កើតក្រោយៗ ឬក៏បង្កើតថ្មីៗនេះ គ្មានអ្វីគួរឲ្យយកមកធ្វើការប្រៀបធៀបជាមួយទាល់តែសោះ”។
លោក សួន សេរីរដ្ឋា លើកឡើងទៀតថា ការពិតខ្លះដែលត្រូវលើកយកមកពិចារណា គឺទី១, ពេលក្រុមផ្កាប់មុខនិយាយថា គណបក្សប្រជាជនកម្ពុជា មិនមែនជាអ្នករំដោះពួកគេចេញពីរបបខ្មែរក្រហម… តែពួកគេបានរួចពីការកាប់សម្លាប់ បង្អត់បាយ ហើយរហូតអ្នកខ្លះមានឱកាសបានទៅរស់នៅបរទេសទៀតផង។
ទី២, ពេលពួកគេនិយាយថា ប្រទេសខ្មែរគ្មានសន្តិភាពទេ… តែពួកគេកំពុងរស់នៅក្នុងប្រទេសខ្មែរបច្ចុប្បន្ន ដែលគ្មានសង្គ្រាមស៊ីវិល គ្មានការភ័យស្លន់ស្លោរ រត់សឹក រត់គ្រាប់ផ្លោង។
ទី៣,ពេលពួកគេនិយាយថា ប្រទេសខ្មែរគ្មានការអភិវឌ្ឍន៍អ្វីទេ… តែពួកគេកំពុងបើកឡាន ធ្វើដំណើរលើផ្លូវ ឆ្លងស្ពាន ពីទីក្រុងទៅខេត្ត ពីខេត្តទៅខេត្ត ពីខេត្តទៅស្រុក ឃុំ និងតំបន់ជនបទ។
ទី៤,ពេលពួកគេនិយាយថា សេដ្ឋកិច្ចស្រុកខ្មែរកំពុងគាំងជិតដាច់ខ្យល់ហើយ… តែពួកគេខំចុះទិញដី លក់ដី ទិញផ្ទះទុកជួល បើកផ្ទះសំណាក់ សណ្ឋាគា ធ្វើការ៉ាសសាំង និងរកស៊ីដូរលុយពេញផ្សារ។
ដូច្នោះការពិត គឺនៅតែជាការពិត ហើយដោយសារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាមេគំនិត និងជាមេយុទ្ធសាស្ត្រ ដែលឈរលើការពិតជាក់ស្តែងនិយម ឈរជើងលើទីលានសមរភូមិពិតប្រាកដជាមួយប្រជាពលរដ្ឋ ជាមួយជនរងគ្រោះ ជាមួយនិងក្រុមដែលមេរត់ចោល ដោយមិនរវើរវាយអាងលើការវិភាគ (វិភរ) និងជាពិសេសយកផលប្រយោជន៍ជាតិ និងយកអាយុជីវិតរបស់ប្រជាពលរដ្ឋតម្កល់ទុកជាសំខាន់នោះ ទើបគណបក្សប្រជាជនកម្ពុជា ឈររឹងមាំជានិរន្ត ជាជំរើសទី១ របស់ប្រជាពលរដ្ឋខ្មែរជារៀងរហូត ដើម្បីដឹកនាំប្រទេស ធានានូវស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេស ជារៀងរហូត៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


