ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំ៤ចំណុច ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឆ្នាំ២០២០ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះ អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការណែនាំ៤ចំណុច គឺ
ក.ផ្អាកការបំពេញការងារបណ្តោះអាសន្នចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រហូតមានការជូនដំណឹងជាថ្មី។
ខ.ត្រូវចូលរួមយកសំណាកវិភាគកូវីដ១៩ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គ. ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវនិងម៉ត់ចត់បំផុត តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវណែនាំក្រុមគ្រួសារឲ្យអនុវត្តន៍វិធានការការពារ ដើម្បីបញ្ចៀសការរីករាលដាលបន្ត។
ឃ. ដើម្បីធានានិរន្តភាពការងារ ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាពចំនួន១១ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងមហាផ្ទៃត្រូវបំពេញការងារពីចម្ងាយតាមរយៈអនឡាញ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



