ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប កាត់ដីជិត ៨ ពាន់ម៉ែត្រការ៉េឲ្យទៅក្រសួងយុត្តិធម៌ធ្វើការសាងសង់សាលាដំបូងខេត្ត
ផ្ទៃដីទំហំ ៧,៩៨១ម៉ែត្រការ៉េ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ត្រូវបានកាត់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកែបមកក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងយុត្តិធម៌សម្រាប់សាងសង់សាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ នេះ។
លោក ងិន ងិនដា អភិបាលរងខេត្តកែប បានឲ្យដឹងថា រដ្ឋបាលខេត្តកែប បានចុះមកពិនិត្យ និងវាស់វែងទីតាំងដីដែលរដ្ឋបាលខេត្តកែប បានផ្ទេរមកក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងយុត្តិធម៌សម្រាប់សាងសង់សាលាដំបូងខេត្តកែប ដោយពេលនេះ ខាងខេត្តបានសម្រេចបោះបង្គោលទីតាំងចំនួន១៩ ចំណុចក្នុងនោះ បានប៉ះជាមួយផ្ទះប្រជាពលរដ្ឋចំនួនមួយទីតាំងដែលបានសាងសង់លើដីចំណីផ្លូវរបស់រដ្ឋ។ ក្រៅពីនេះ មានការលួចបោះបង្គោលរំលោភយកដីមួយចំនួននៃទីតាំងនេះពីសំណាក់ជនអនាមិក។ តែយ៉ាងណា លោកបានអះអាងថា រដ្ឋបាលខេត្តនឹងព្យាយាមសម្របសម្រួល និងដោះស្រាយចំពោះបញ្ហាទាំងនេះ ដើម្បីឲ្យដំណើរការនៃការសាងសង់របស់ក្រសួងយុត្តិធម៌ប្រព្រឹត្តទៅបានល្អ ។

បន្ថែមពីលើការផ្តល់ទីតាំងដីសម្រាប់សាងសង់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត គឺរដ្ឋបាលខេត្តកែប ក៏បានស្នើសុំកាត់ឆ្វៀលដីរបស់រដ្ឋប្រមាណ៥ហិកតាផ្សេងទៀត ធ្វើជាអនុប្រយោគជាដីឯកជនរបស់រដ្ឋឱ្យទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃសម្រាប់ធ្វើការសាងសងពន្ធនាគារថ្មីមួយដែលមានទីតាំងស្ថិតនៅភូមិអន្ទង់ស ឃុំ ពងទឹក ស្រុកដំណាក់ចង្អើរ។
គួរបញ្ជាក់ថា សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប ត្រូវបានប្រកាសដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ក្រោមអធិបតីភាពលោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕
អត្ថបទ ៖ណារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


