ព័ត៌មានជាតិ
កងរាជអាវុធហត្ថខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ
កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ នេះ កងកម្លាំងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦។

ទិវាបង្កើតកងរាជអាវុធហត្ថនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង ៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរងការិយាល័យនិងជំនួយការ មេបញ្ជាការកងអនុសេនាធំចល័ត និង សមាជិក។

ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង សូមគោរពដឹងគុណ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំ បង្កើតបាននូវស្នាដៃថ្មីៗ ជាច្រើនបន្ថែមទៀត និង សូមថ្លែងអំណរគុណនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និង យុទ្ធមិត្ត ១៩៧៨ ទាំងអស់ ” មានយុទ្ធមិត្ត ១៩៧៨ ទើបមានរណសិរ្ស ២ ធ្នូ “ មានរណសិរ្ស ២ ធ្នូ ទើបមានជ័យជំនះ ៧ មករា ” ” ហើយមាន ជ័យជំនះ ៧ មករា ទើបមានពួកយើងទាំងអស់គា្ននៅថ្ងៃនេះ”។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដល់នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឲ្យតាមបណ្ដារាជនី-ខេត្ត ទាំងអស់ ចុះសួរសុខទុក្ខដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈ និង ថែទាំសុខភាពជាដើម។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និង សួរសុខទុក្ខមិនចំពោះតែយោធិនសោធននិវត្តន៍ ពិការ និង គ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភ និង ជួយសង្គ្រោះផងដែរ។

តបនឹងអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា , លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកគ្រឿងឧបភោគ បរិភោគ និង ថវិកា ជូនយោធិនសោធននិវត្តន៍ និង គ្រួសារទាំង ១៦ នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


