ព័ត៌មានជាតិ
អាជ្ញាធរកំពុងខ្វល់ខ្វាយរឿងទប់ស្កាត់ជំងឺកូវីដ ខ្លាចឆ្លងដល់សហគមន៍បែរជាមានមនុស្សខូចមកលួចសង់ផ្ទះលើដីរដ្ឋ
ភ្នំពេញ ៖ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរនឹកហួសចិត្តដោយសារតែមានមនុស្សខិលខូចបែរជាមកលួចសង់ផ្ទះលើដីរបស់រដ្ឋ។
តាមប្រភពពីលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ខែធ្នូនេះអាជ្ញាធរសង្កាត់ច្បារអំពៅទី២បានចុះទៅហាមឃាត់ប្រជាពលរដ្ឋមួយគ្រួសារបានមកលបលួចសង់ផ្ទះលើដីរបស់រដ្ឋស្ថិតនៅដីវាលចំណតកាណូតល្បឿនលឿនក្នុងភូមិដើមចាន់១សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកចៅសង្កាត់បន្តថា ដីនេះគឺពុំមានអ្នកណាម្នាក់មានសិទ្ធិមកសាងសង់ឬរំលោភយកដីឡើយព្រោះជាដីរបស់រដ្ឋ។ បើទោះជាដីនេះពុំទាន់មានសំណង់ក៏ដោយ។ដូច្នេះហើយទើបអាជ្ញាធរចុះទៅហាមឃាត់ជាបន្ទាន់ព្រមទាំងឲ្យរុះរើចេញជាបន្ទាន់។
តាមការអះអាងពីលោកយ៉ិន វុធ បញ្ជាក់ថាម្ចាស់សំណង់នេះត្រូវរុះរើឲ្យលឿនបំផុតមិនឲ្យហួសក្នុងថ្ងៃនេះឡើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះអាជ្ញាធរកំពុងខ្វល់ខ្វាយនិងការទប់ស្កាត់ជំងឺកូវីដ១៩ដើម្បីកុំឲ្យឆ្លងរាលដាលសហគមន៍បែរជាមានជនខិលខូចមកលួចសាងសង់ផ្ទះលើដីរដ្ឋក្នុងកណ្តាលក្រុងបែបនេះ។នេះគឺជាល្បិច ចាញ់បានលុយ ឈ្នះបានដី របស់ជនខិលខូចមែន៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


