Connect with us

ព័ត៌មានជាតិ

បឹងហ្គាឡូ ផ្ទះលំហែ និងរីសតនៅខេត្តកំពត ត្រូវបានកក់ពេញអស់ហើយ សម្រាប់ឆ្លងឆ្នាំនេះ

បានផុស

នៅ

ខណៈដែលបុណ្យចូលឆ្នាំសកល នឹងឈានចូលមកដល់ក្នុងរយៈពេល ២ថ្ងៃទៀត សេវាស្នាក់នៅក្នុងខេត្តកំពត ត្រូវបានភ្ញៀវទេសចរ កក់ទុកស្ទើរពេញអស់ទៅហើយ នៅចុងខែធ្នូ ឆ្នាំ ២០២១នេះ។ បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា នៅក្នុងការរស់នៅ តាមបែបគន្លងថ្មីជាធម្មតា ក្នុងសម័យកាលកូវីដ-១៩នេះ សេវាស្នាក់នៅដូចជា៖ បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡា និងរីសត នៅតាមមាត់ព្រែក និងឆ្នេរសមុទ្រ ដែលមានបន្ទប់នៅដាច់ៗ ពីគ្នា គ្នាត្រូវបានកក់ពេញអស់ មុនសណ្ឋាគារ ឬផ្ទះសំណាក់ នៅក្នុងក្រុងកំពត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅខេត្តកំពតត្រូវបានភ្ញៀវទេសចរកក់ ស្ទើរពេញអស់ទៅហើយ សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២២ ដែលនឹងខិតមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។

លោកបានបន្តថា បើភ្ញៀវទេសចរចង់ស្វែងរកកន្លែងស្នាក់នៅ អាចរកបាននៅតាមផ្ទះសំណាក់ នៅក្នុងក្រុង និងជាយៗក្រុងកំពត តែប៉ុណ្ណោះ ព្រោះសម្រាប់បុណ្យចូលឆ្នាំសកល ២០២២ខាងមុខនេះ ភ្ញៀវទេសចរ បានផ្លាស់ប្តូរទម្លាប់ពីការកក់បន្ទប់គេងនៅ ផ្ទះសំណាក់ក្នុងក្រុង ទៅកក់បន្ទប់គេងនៅតាមបឹងហ្គាឡូ ផ្ទះលំហែរ ផ្ទះវីឡា ឬរីសតនានា នៅតាមតំបន់ដងព្រែក ឬឆ្នេរសមុទ្រ ដែលមានបន្ទប់ដាច់ៗពីគ្នា បើទោះជាកន្លែងទាំងនោះ ថ្លៃជាងផ្ទះសំណាក់ក៏ដោយ។

លោកប្រធានមន្ទីរ បានបន្តថា ដោយឡែកសម្រាប់ នៅតាមតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយមន្ត្រីជំនាញរបស់មន្ទីរ តែងតែងចុះទៅណែនាំអប់រំបន្ថែមជាញឹកញាប់ អំពីការអនុវត្តវិធានសុវត្តិភាពទេសចរណ៍  សេស. អូ .ភី (SOP) ហើយកន្លងមកឃើញថា ការអនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយកើតឡើងនោះទេ។ ចំណែកទេសចរ ក៏មានការចូលរួមអនុវត្តវិធានការពារខ្លួន បានល្អដែរ។

លោកបានបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍នៅខេត្តកំពត មានការអភិវឌ្ឍន៍ទៅមុខជាដ៏រាប ពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅមានលក្ខណៈសំបូរបែប និងប្រកួតប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អ បែបអេកូទេសចរណ៍ជាដើម ដែលភ្ញៀវអាចសម្រាក និងកម្សាន្ត បានតែម្តង។

ចំណែកម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យឆ្លងឆ្នាំ ២០២១ ចូល២០២២ ខាងមុននេះ ភ្ញៀវបានកក់កន្លែងស្នាក់ពេញអស់ហើយ។ ចំណែកកន្លែងអង្គុយលេង ក៏មានការកក់ទុកផងដែរ ព្រោះកន្លែងលោក នឹងមានការរៀបចំកម្មវិធីជាច្រើន ដូចជា ការប្រគំតន្ត្រីរាំលេងកម្សាន្ត ការចាប់កាដូយករង្វាន់ និងការបាញ់កាំជ្រូចជាដើម។ ដោយឡែក អ្នកគ្រប់គ្រង់ទូទាំងរបស់ ហ្គុដថាមរីឡែករីស៊ត (Good Time Relax Resort) លោក សីដ្ឋា បានប្រាប់ឲ្យដឹងដែរថា កន្លែងលោក ភ្ញៀវបានកក់បន្ទប់ពេញអស់ផងដែរ ជាពិសេសបន្ទប់គេងលក្ខណៈគ្រួសារធំៗ គ្រែ ៦ និងគ្រែ៨៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ប្រវត្តិវិទ្យាស្ថានជាតិអប់រំ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ មានអាយុកាល ១០០ ឆ្នាំ

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរខេត្ដសៀមរាប ដង្ហែក្បួនបុណ្យវិសាខបូជា យ៉ាងអធិកអធមចេញពីប្រាសាទបាយន័ឆ្ពោះទៅក្រុងសៀមរាប

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅហ្គាហ្សា ខណៈ​​​អ៊ីស្រាអែល​បន្តបាញ់ស្រោច​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ីរ៉ង់​ដាច់​អហង្ការ​មិន​រុះរើ​កម្មវិធី​​នុយក្លេអ៊ែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទីបួន​​ជាមួយ​អាមេរិក

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា​ដាក់​បង្ហាញ​ខ្សែ​ភាពយន្តខ្លី “ស្រូវមិត្តក្រៀល​” អបអរ​​​ទិវា​សត្វស្លាប​ទេសន្ដរប្រវេសន៍​ពិភពលោក​

Sokha Hotels

ព័ត៌មានពេញនិយម