Connect with us

ព័ត៌មានជាតិ

​សម្តេច​ព្រះ​ពោធិវ័ង្ស​ កិត្តិ​បណ្ឌិត អំលីមហេង ​បាន​និមន្ត​បរិច្ចាគ​ថវិកា​១ម៉ឺនដុល្លារអាមេរិកជូនរដ្ឋាភិបាល

បានផុស

នៅ

សម្ដេចព្រះ​ពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លីម​ហេង សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និមន្ត​បរិច្ចាគ​ថវិកា​ចំនួន ១០,០០០$ (១​ម៉ឺន​ដុល្លារ​អាមេរិក​) ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទុក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ។
​ក្នុង​ការ​និមន្ត​បរិច្ចាគ​ថវិកានេះ ធ្វើ​ឡើង​នា​ថ្ងៃទី១៩ ថ្ងៃអង្គារ ៨​រោច ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ​ត្រូវ​នឹង​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០។

នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​ ​សម្តេច​ព្រះពោធិវ័ង្ស កិត្តិបណ្ឌិត​ អំ លីម​ហេង សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​សូម​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​និង​សព្វ​សត្វ​ទូទាំងប្រទេស មានតែ​សេចក្តីសុខ​និង​បាន​រួច​ផុតពី​សេចក្តី​ទុក្ខ​ទាំងឡាយ​ទាំងពួង ជាពិសេស​សូម​ជៀស​ឲ្យ​ផុតពី​ជំងឺ​កូ​វីដ​-១៩។

គួររំលឹកថា ជា​ជំហាន​ដំបូង​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​សម្រាប់​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដនេះ ១​លានដូស (មួយលានដូស) ក្នុង​ដំណាក់​កាល​ដំបូង ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើ​ការនៅ​កន្លែង ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែល​មាន​ហានិភ័យ។ ហើយ​សម្រាប់​មួយ​លាន​ដូស​ចាក់​បាន​ត្រឹម​តែ​មនុស្ស៥០ម៉ឺននាក់​ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុង​ពេល​កម្ពុជា​មាន​ប្រជាជន១៦​លាន​នាក់ ទាំងចាស់ទាំងក្មេង ដែល​ក្នុង​នោះ​មនុស្ស​ប្រមាណ១០លាននាក់​ត្រូវ​ការ​ចាក់វ៉ាក់សាំង៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម