ព័ត៌មានជាតិ
ក្រសួងការងារបង្គាប់ឲ្យក្រុមហ៊ុនណាហ្កាវើលដ៍បើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាត្រឹមត្រូវឲ្យបុគ្គលិក
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ លីមីធីត ដែលកំពុងធ្វើការដោយលើកមូលហេតុថា និយោជកមិនទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនបានត្រឹមត្រូវតាមច្បាប់ ឲ្យទៅក្រសួងការងារចាប់ពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២តទៅ ដោយផ្តល់ព័ត៌មានអំពីប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ ដែលខ្លួនធ្លាប់ទទួលបាន រូបមន្តគណនា និងមូលដ្ឋានគណនា ដែលខ្លួនចង់បាន ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី ០២ ខែមករា បានឲ្យដឹងថា ក្រសួងនឹងបង្គាប់ឲ្យនិយោជកធ្វើការទូទាត់សំណងបន្ថែមដល់បុគ្គលិក ក្នុងករណីដែលក្រសួងទទួលបានព័ត៌មានពេញលេញ ហើយរកឃើញថា មានភាពលម្អៀងក្នុងការគណនាពិតប្រាកដមែន។

ជាមួយគ្នានេះ ក្រសួងការបានអំពាវនាវដល់អតីតបុគ្គលិក្រុមហ៊ុនណាហ្កាវើលដ៍ដែលកំពុងធ្វើការតវ៉ាទាំងអស់ វិលមកអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ ស្របតាមស្មារតីមាត្រា ៣០២ ដល់មាត្រា ៣១៧ នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ ៣១៧ សកបយ. ចុះថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០០១ ស្តីពីនិតិវិធីនៃការដោះស្រាយវិវាទការងាររួម ដែលបានកំណត់និតិវិធីបន្ត គឺត្រូវប្តឹងទៅតុលាការដើម្បីបញ្ចប់វិវាទ ក្រោយពេលការផ្សះផ្សា ការចេញសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តវិធានការវិវាទ ត្រូវបានតុលាចេញដីកាសម្រេចចាត់ចែងតាមបណ្តោះអាសន្នលេខ ៥២៤ “ត” ដ.រ ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបានកំណត់គុណវុឌ្ឍថា ជាកូដកម្មខុសច្បាប់ និងត្រូវចាត់ទុកថា ជាកំហុសធ្ងន់។
គិតត្រឹមថ្ងៃនេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ប្រមាណជាង ២០០នាក់ ធ្វើកូវដកម្មអស់រយៈពេលជាង ១០ថ្ងៃហើយ ដើម្បីទាមទារចូលបំពេញការងារជាធម្មតាវិញ ខណៈដែលកម្មករជាង១០០នាក់ទៀត ស្ម័គ្រទទួលយកការបញ្ឈប់ ប្រសិនបើភាគីនិយោជកទូទាត់ប្រាក់សំណងបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងវិវាទនេះ ក្រសួងការងារក្នុងនាមជាអ្នកផ្សះផ្សា ក៏បានសន្យាព្យាយាមសម្របសម្រួលរកដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីតម្កល់ប្រយោជន៍ទាំងភាគីកម្មករ និងភាគីនិយោជក៕ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


