ព័ត៌មានជាតិ
ចៅសង្កាត់ព្រែកថ្មីជួសជុលផ្លូវលំ៤ខែ្ស ងាយស្រួលធ្វើដំណើរ
ផ្លូវលំចំនួន៤ខ្សែ ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានជួសជុលរួចរាល់ជាស្ថាពរដោយការផ្តួចផ្តើមពីលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីផ្ទាល់តែម្តង។

លោក លីវ វណ្ឌថេង បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៤ ខែមករា នេះថាផ្លូវលំទាំង៤ខែ្សដែលស្ថិតក្នុងភូមិព្រែកថ្មី១ នេះគឺលោកបានផ្តួចផ្តើមជួសជុលឡើងបន្ទាប់ពីផ្លូវទាំង៤ខែ្សនេះបានរងនូវការខូចខាតក្នុងអំឡុងរដូវវស្សាកន្លងមក។
លោក លីវ វណ្ណថេង បានបញ្ជាក់ទៀតថា ដោយមើលឃើញនូវភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើដឹកជញ្ជូនកសិផលចេញពីចំការដើម្បីយកទៅលក់នៅលើទីផ្សារនោះមក លោកក៏បានអំពាវស្វែងរកជំនួយយកមកជួសជុលផ្លូវលំទាំង៤ខ្សែដោយចាក់ក្រាលថ្មរម៉ិចហើយក្នុងនោះក៏មានការចូលរួមពីលោក លោកស្រីប្រធាននិងអនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់ព្រែកថ្មីយកជួសជុលបានរួចរាល់ជាស្ថាពរ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មី១វិញ បានសំដែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីទទួលបានផ្លូវថ្មីសម្រាប់ធ្វើដំណើបានដោយងាយស្រួលនិងមិនបារម្មណ៍ខ្លាចគ្រោះថ្នាក់ទៀតផង៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


