ព័ត៌មានជាតិ
បារីគេចពន្ធនាំចេញពីកម្ពុជា ៦,០០០ កញ្ចប់ ត្រូវទាហានថៃចាប់បាន
បារី៣ប្រភេទសរុបមានចំនួន ៦,០០០ កញ្ចប់ ដែលបាននាំឆ្លងដែនចេញពីកម្ពុជា ដើម្បីយកទៅ ចែកចាយក្នុងប្រទេសថៃត្រូវទាហានឈុតខ្មៅថៃប្រចាំព្រំដែនខេត្តស៊ីសាកេត ចាប់បានរួមជាមួយនិងជនជាតិថៃចំនួន២នាក់ផងដែរ។

ប្រតិបត្តិការរបស់ទាហានឈុតខ្មៅ លេខ៣ របស់ថៃ បានធ្វើឡើងនៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីមានការសង្ស័យទៅលើរថយន្តមួយគ្រឿងម៉ាកតូយូតា ពាក់ស្លាកលេខ ស៊ីសាកេត ៣២៨៩ ។ ដោយឃាត់រថយន្តនៅចំណុចក្បែរព្រំដែនច្រកជាំស្រងាំ ភាគខាងកើតនៃភូមិ៤ ឃុំផៃផាត់តាណា ស្រុកភូសឹង្ហ ខេត្តស៊ីសាកេត។
ក្រោយការត្រួតពិនិត្យ គេឃើញមានជនជាតិថៃចំនួន២នាក់ សុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តស៊ីសាកេត ដោយឡែកនៅគូទរថយន្តគឺមានកេសក្រដាសជាច្រើន ហើយនៅក្នុងនោះសមត្ថកិច្ចបានរកឃើញមានបារីគេចពន្ធចំនួន៣យីហោ ។

បារីទាំងនោះ គឺមានយីហោ SMS ចំនួន៤៤០កញ្ចប់ យីហោ Marlboro មានចំនួន៦០០កញ្ចប់ និង យីហោ Texas5 ចំនួន ៤.៩៦០ កញ្ចប់ សរុបមានចំនួន ៦.០០០ កញ្ចប់ ដែលពួកគេបានសារភាពថា ទិញពីកម្ពុជាដើម្បីយកទៅលក់បន្តក្នុងប្រទេសថៃ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងយោធាថៃ ប្រគល់ទៅអោយអង្គភាពជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


