ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តរតនគិរី ជាង៣ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣
រតនគិរី ៖ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាង៣ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។

សូមរំលឹកថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋទូទៅ ឲ្យបានគ្រប់ៗគ្នា រដ្ឋបាលខេត្តរតនគិរីបានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ និងមន្ទីរសុខាភិបាល ត្រូវសម្របសម្រួល និងជួយជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន អញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

រដ្ឋបាលក្រុង ស្រុក-ឃុំ សង្កាត់ ត្រូវបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាព ឬ ជួយមធ្យោបាយធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។មន្ទីរសុខាភិបាល ត្រូវណែនាំដល់គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ កំណត់មន្ត្រីពេទ្យ និងសម្ភារបរិក្ខារឲ្យបានគ្រប់គ្រាន់ និងកំណត់ពេលវេលាជាក់លាក់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មកទទួលសេវាបានទាន់ពេលវេលា។

មន្ទីរសុខាភិបាល ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសជំរុញ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវ វិធានការសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ហើយគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋសរុប ចំនួន៣១,៧០៨នាក់ បានមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ៕
ដោយ ៖ វុទ្ធឦសាន



-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


