កីឡា
ជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ានកម្រិតទី១ SEA V. League ឆ្នាំ ២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ ២០២៦ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានល្អហួសពីការរំពឹងទុកតាមរយៈជ័យជម្នះដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។ សិតទី១ កម្ពុជា បានឈ្នះ ដោយពិន្ទុ ២៥-២៣ សិតទី២ បានឈ្នះដោយពិន្ទុ ២៦-២៤ ខណៈសិតសិតទី៣ និងទី៤ ឥណ្ឌូណេស៊ី បានឈ្នះដោយពិន្ទុ ២៣-២៤ និងដោយពិន្ទុ ២៥-២២។ សម្រាប់ការប្រកួតទី៥ កាត់សេចក្តីចុងក្រោយ កម្ពុជា បានយកឈ្នះដោយពិន្ទុ ១៥-១១ ដើម្បីក្លាយជាជើងឯកដោយជោគជ័យ។

ការប្រកួតពិតជាអស្ចារ្យខ្លាំងមែនទែនដែលក្រុមបាល់ទះកម្ពុជា ស្ថិតនៅបាតតារាងកាលពីឆ្នាំ ២០២៥ មិនស្គាល់បរាជ័យសោះ និងឆ្នាំ ២០២៦នេះស្ថិតនៅក្នុងពូលដែលគិតថា មិនអាចឆ្លងផុតវគ្គក្នុងពូល ប៉ុន្តែបែរជាការបង្កើតការភ្ញាក់ផ្អើលតាមរយៈជ័យជម្នះ ៣-២ លើក្រុមជម្រើសជាតិថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គផ្តាច់ព្រ័ត្របានបង្កើតការភ្ញាក់ផ្អើលទៀតតាមរយៈជ័យជម្នះលើ ឥណ្ឌូណេស៊ី ដែលជាក្រុមមិនធ្លាប់ឈ្នះសោះ ប៉ុន្តែបានបង្កើតប្រវត្តិសាស្ត្រឈ្នះលើកដំបូង ហើយបានឈ្នះជើងឯកថែមទៀត។

តាមរយៈលទ្ធផលនេះ កម្ពុជា បានឈ្នះជើងឯក (មេដាយមាស) ហើយឥណ្ឌូណេស៊ី បានទទួលមេដាយប្រាក់ និងថៃ មេដាយសំរិទ្ធ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


