Connect with us

កីឡា

អបអរសាទរ! អេស្ប៉ាញ ជា​​ជើង​ឯក​ពិភព​លោក World Cup 2026 ក្រោយ​ឈ្នះ អាហ្សង់ទីន

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ អេស្ប៉ាញ បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​បាល់ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​ប្រើ​ពេល ១២០ នាទី ទើប​បាន​យក​ឈ្នះ អាហ្សង់ទីន ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ព្រឹក​ព្រលឹម ថ្ងៃ​ចន្ទ ទី​២០ ខែ​កក្កដា​នេះ។

កីឡាករ Ferran Torres ស៊ុត​ចូល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត ៩០ នាទី​ ក្រុម​ទាំង​ពីរគ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ​របស់​អាហ្សង់ទីន Enzo Fernández ទទួល​បាន​កាត​លឿន ពីរ​ដង ហើយ​ក៍​​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទីលាន។

កីឡាករ Ferran Torres អបអរ​ក្រោយ​ស៊ុត​ចូល

ការ​ប្រកួត​នេះ​ពិត​ជា​រងសម្ពាធ​ខ្លាំង​ណាស់ ដោយសារ ​អេស្ប៉ាញ មាន​គ្នា ១១ នាក់​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង ហើយ​អាហ្សង់ទីន​មាន​គ្នា ១០ នាក់​តែង​តែ​ដាក់​សម្ពាធ​ដើម្បី​ឲ្យ អេស្ប៉ាញ​បាត់​បង់​ការ​គ្រប់​គ្រង​បាល់។

កីឡាករ​អេស្ប៉ាញ​អបអរ

ការ​បន្ថែម​ម៉ោង ១៥​នាទី​ លើក​ទី១ ក៏​នៅ​តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង បើទោះ​បី​ជា អេស្ប៉ាញ មាន​ឱកាស​ស៊ុត​ច្រើន​លើក។ ការ​ប្រកួត ១៥​នាទី​លើក​ទី២​មិន​បាន​ប៉ុន្មាន​ផង អេស្ប៉ាញ ទម្លាយ​សំណាញ់​ទី​របស់​អាហ្សង់ទីន​បាន​សម្រេច​ដោយ​កីឡាករ Ferran Torres ដើម្បី​នាំ​មុខ ១-០ នៅ​នាទី ១០៦។ លទ្ធផល ១-០ នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត ១២០​នាទី។

កីឡាករ Enzo Fernandez ទទួល​បាន​កាត​ក្រហម

ដូច្នេះក្រុម​គោជល់ អេស្ប៉ាញ បាន​ក្លាយ​ជា​ម្ចាស់ជើង​ឯក​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ហើយ អាហ្សង់ទីន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ និង អង់គ្លេស ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម