សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើ ១ ខ្នង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌឫស្សីកែវ
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើ ១ ខ្នង និង សម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង នៅផ្លូវបេតុងថ្មី អមប្រឡាយអូវែល សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣៥ នាទីព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានចេញទៅក្រៅ ដោយទុកឲ្យក្មួយប្រុស-ស្រី នៅក្នុងផ្ទះតែម្នាក់ឯង។ ស្រាប់តែរំពេចនោះ ក៏លេចចេញអណ្តាតភ្លើង និង ផ្សែងហុយយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និង ទុយោទឹក មកជួយបាញ់ទប់ស្កាត់ រួចរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់។


លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមទាំងមន្រ្តីក្រោមឱវាទ ក៏មានវត្តមាននៅទីតាំងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ដល់នគរបាលជំនាញអគ្គិភ័យងាយស្រួលអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

អគ្គិភ័យនេះបង្កការខូចខាតផ្ទះឈើប្រក់ស័ង្កសី ចំនួន ១ ខ្នង ព្រមទាំងទ្រព្យសម្បត្តិ និង សម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៧ គ្រឿង (រថយន្តការិយាល័យបង្ការអគ្គិភ័យ ៥ គ្រឿង , រថយន្តសាលាខណ្ឌឫស្សីកែវ ១ គ្រឿង និង រថយន្តក្រុមហ៊ុន Grand Camel ១ គ្រឿង) បាញ់ឲ្យរលត់ជាស្ថាពរ។ អគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬ បាត់បង់ជីវិតឡើយ ឬ ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងនោះដែរ។ ចំពោះមូលហេតុពិតប្រាកដ នៃការឆាបឆេះនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពី «ការឆ្លងចរន្តអគ្គិសនី»៕
អត្ថបទ ៖ រដ្ឋា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


