ព័ត៌មានអន្ដរជាតិ
អាមេរិក ថ្កោលទោសអំពើហិង្សានៅ West Bank ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំង
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សាដែលបង្កឡើងដោយ «គ្រប់ភាគី» នៅក្នុងតំបន់ West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល ខណៈដែលស្ថានភាពសន្តិសុខនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ កំពុងតែធ្លាក់ចុះគួរឱ្យបារម្ភ ដោយសារការវាយប្រហារពីសំណាក់កងទ័ព និងអ្នកតាំងលំនៅថ្មីជនជាតិអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា វ៉ាស៊ីនតោនប្រឆាំងដាច់ខាត ចំពោះអំពើហិង្សាគ្រប់រូបភាព ហើយបាននិងកំពុងធ្វើការទំនាក់ទំនងជាទៀងទាត់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្ដារស្ថិរភាពឡើងវិញ ព្រោះថា តំបន់ West Bank ដែលមានស្ថិរភាព គឺជាកត្តាស្នូលសម្រាប់សន្តិសុខរបស់អ៊ីស្រាអែល និងស្របទៅតាមគោលនយោបាយស្វែងរកសន្តិភាពក្នុងតំបន់។ ការប្រកាសជំហររបស់អាមេរិកនេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យបើក «ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ» នៅតាមភូមិឋានរបស់ជនជាតិប៉ាឡេស្ទីន។
ការបង្កើនប្រតិបត្តិការយោធានេះ បានស្ដែងឡើងយ៉ាងច្បាស់ តាមរយៈការឆ្មក់វាយប្រហារចូលទីក្រុង Tell ក្បែរក្រុង Nablus រយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយក្រុមអ្នកតាំងលំនៅថ្មីខុសច្បាប់ជនជាតិអ៊ីស្រាអែល ក្រោមការកពារពីកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ដែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ៤នាក់បាត់បង់ជីវិត និង ៤នាក់ទៀតរងរបួស។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ ២០២៦ នេះ ចំនួនជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយកងទ័ព និងអ្នកតាំងលំនៅថ្មីអ៊ីស្រាអែលនៅតំបន់ West Bank បានកើនឡើងដល់ ៨៦នាក់ហើយ ខណៈដែលក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសការវាយប្រហារនេះថាជា «អំពើភេរវកម្ម» និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការភ្លាមៗ ដើម្បីការពារប្រជាជនប៉ាឡេស្ទីនពីការធ្វើទុក្ខបុកម្នេញនេះ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


