ព័ត៌មានជាតិ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង រៀបចំសន្និបាតត្រៀមការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង បានប្រារព្ធពិធីសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍សង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដែលមានការចូលរួមពីលោក ហួត ហៃ សមាជិកគណៈអចិន្ត្រេយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ ព្រមទាំងសមាជិក សមាជិការគណបក្សខណ្ឌ និងសង្កាត់ជាច្រើនរូបទៀតផងដែរកាលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សសង្កាត់សំរោង។

លោក យិន អ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង បានឱ្យដឹងថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សសង្កាត់ បានប្រារព្ធសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍សង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកប្រធានគណបក្សសង្កាត់ បានបន្តថា សន្និបាតនាពេលនេះក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះទាំងពេញសិទ្ធចំនួន៧រូប និងបម្រុង១៦រូបក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់សំរោង នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងអាណត្តិទី៥ ឆ្នាំ២០២២នេះផងដែរ។បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង មតិយោបល់ និងសំណូមពរផ្សេងៗពីសមាជិក សមាជិការគណបក្សសង្កាត់រួចមក លោក ហួត ហៃ សមាជិកគណៈអចិន្ត្រេយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរ និងអរគុណយ៉ាងស្មោះចំពោះសមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អនេះ។

ឆ្លងតាមរបាយការណ៍ទិសដៅភារកិច្ចបន្តពីពេលនេះទៅ រហូតដល់ការបោះឆ្នោតខាងមុខ និងឆ្លងតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់គណបក្សសង្កាត់ សំរាប់អាណត្តិទី៥ ការពិភាក្សា បានឆ្លុះបញ្ចាំងនូវមតិយោបល់នានារបស់សមាជិកសមាជិកានៃអង្គសន្និបាត ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវនូវសមិទ្ធផលនានាដែលយើងសម្រេចបានរហូតមកដល់ពេលនេះ។ លទ្ធផលនេះបានពង្រឹងតួនាទីដឹកនាំ និងបង្កើនជំនឿជាក់របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា និងសមត្ថភាពរបស់សមាជិកសមាជិកាគណបក្សយើង។

ជាមួយគ្នានេះ លោក ហួត ហៃ បានជម្រុញលើកទឹកចិត្តដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងពង្រីកបណ្តាញសមាជិកឲ្យបានច្រើនថែមទៀត។ ទន្ទឹមនឹងនេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ ហើយក្នុងនោះ ឯកឧត្តម ក៏បានស្នើសុំដល់សមាជិកសមាជិកាទាំងអស់ កុំជឿការញ៉ុះញ៉ុងរបស់គណបក្សដ៍ទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ។
ជាចុងក្រោយលោក ហួត ហៃ បានអំពាវនាវ ដល់មន្ត្រី គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថា កូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ ៣កុំ និង ៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕
អត្ថបទ៖ ឧត្តរ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


