Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន ប្រកាស​គាំទ្រ​​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន

បានផុស

នៅ

អគ្គលេខាធិការអាស៊ាន បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្នុងការរៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងឆ្នាំ ២០២២នេះ។

ការប្រកាសនេះ គ្រាដែលសម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បានអនុញ្ញាតយលោក លីម​ ចុក​ ហ៊ុយ ​អគ្គ​លេខា​ធិការ​អាស៊ាន​ និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ កាលពីរសៀល​ថ្ងៃ​ទី ​១៧​ ខែ​មករា​ ឆ្នាំ ​២០២២។ ​

នៅក្នុងជំនួបនោះ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សម្តែង​សេចក្តី​សោមន្ស​រី​ក​រាយ​ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចចំពោះលោក លីម​ ចុក​ ហ៊ុយ ​និង​គណៈ​ប្រតិភូ ​ដែលបានមកអញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​​នៅ​កម្ពុជា​។

ក្នុង​នាម​ម្ចាស់​ផ្ទះ ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​ឆ្នាំ​ ២០២២​នេះ ​សម្តេច​ពិជ័យ​សេនា បាន​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ប្រឹង​ប្រែង​ រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ​​។​

នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា បាន​ជម្រា​បជូន លោកអគ្គ​លេខា​ធិការ​អាអាស៊ានថា​​ ការ​ធ្វើ​ម្ចាស់​ផ្ទះ​ប្តូរ​វេន ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ ​២០២២ ​កម្ពុជា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ចំនួន ​១៣​ និង​បាន​ត្រៀម​រៀប​ចំ​ឯកសារ​ ធន​ធាន​មនុស្ស ​និង​មធ្យោបាយ​ផ្សេងៗ ​បាន​រួច​រាល់​។​ ដោយ​សារ​ប្រទេស​កម្ពុជា​ មាន​ស្ថាន​ភាព​ល្អ​ ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​-​១​៩​ ទើប​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ ដែល​គ្រោង​នឹង​រៀប​ចំ​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី​នេះ​ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​។

សម្តេច​ពិជ័យ​សេនា​ បាន​សង្កត់​ធ្ងន់​ថា​ ទោះបី​​កម្ពុជា ​បាន​រៀបចំ​ឯក​សារ​ពាក់​ព័ន្ធ​រួច​រាល់​ សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ក៏​ពិត​មែន​។ ប៉ុន្តែ​កម្ពុជា​នៅ​តែ ​ត្រូវការ​ធាតុ​ចូល​បន្ថែម​ពី​បណ្តា​ប្រទេស​អាស៊ាន ​ជាពិសេស​ពី​អគ្គ​លេធិកា​រ​ដ្ឋាន​អាស៊ាន​ ទៅ​លើ​ការងារ​ខ្លឹម​សារ​ និង​រដ្ឋ​បាល។ ​ដូច្នេះស្នើលោកអគ្គ​លេខា​ធិកា​រ​អាស៊ាន ​បន្ត​ជួយ​សម្រប​សម្រួល​រាល់​កិច្ច​ការ​ទាំង​ឡាយ ពា​ក់​ព័ន្ធ​នឹងវិស័យ​ការ​ពារ​ជាតិ ​ជាពិសេស​ឯកសារ​​ទស្សន​ទាន​ចំនួន ៣​៖

ទី១. កិច្ច​សហប្រតិបត្តិ​ការ​កង​ទ័ព​អាស៊ាន​ ទប់​ស្កាត់​ការ​ឆ្លង​ដែន​នៃ​ជំងឺ​កូវីដ​-​១៩​។ ទី២. ការ​ចូល​រួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ស្ត្រី​អាស៊ាន ​សន្តិភាព ​និង​សន្តិសុខ។ ទី​៣. បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​អាស៊ាន ​និង​សេចក្តី​ថ្លែង​ការណ៍​រួម​។

សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ជូន​ថា ​រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​ទើប​ទទួល​បាន​ ការ​ស្នើ​សុំ​រៀប​ចំ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ១​ ពីរុស្ស៊ី ​និងជ​ប៉ុន តែប៉ុណ្ណោះ។ ដូច្នេះសម្ដេច បានស្នើឲ្យអគ្គ​លេខាធិការ​ដ្ឋាន​អាស៊ាន​ ជួយ​ជំរុញ ​និង​សម្រប​សម្រួល ​ជា​មួយ​ប្រទេស​ដៃ​គូ​ដទៃ​ទៀត ​ដើម្បីរៀប​ចំ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ១​ ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​បំណាច់​ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​

នៅក្នុងជំនួបនោះដែរ លោក លីម​ ចុក​ ហ៊ុយ ​អគ្គ​លេខា​ធិការ​អាស៊ាន​ បានថ្លែង​អំណ​រគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​ពី​សំណាក់​សម្តេច​ពិជ័យ​សេនា​ និងបានអប​អរសាទរ ​ចំពោះ​សម្ដេច​ពិជ័​យ​សេនា​ ដែល​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ប្តូរ​វេន​រៀប​ចំ​កិច្ច​ប្រជុំ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​នៅ​ឆ្នាំ​ ២០២២​នេះ។​

បន្ថែម​ពី​លើ​នេនេះ លោកអគ្គ​លេខា​ធិការ​អាស៊ាន ​នឹង​ចាត់​ក្រុម​ការ​ងារ​ពិសេស​មួយ​ក្រុម ​សហការ​ជា​មួយ​ក្រុម​ការ​ងារ​ក្រសួង​ការ​ពារ​ជាតិកម្ពុជា ​ទទួលបន្ទុក​កិច្ច​ការ​អាស៊ាន​នេះ។​ អគ្គ​លេខា​ធិការ​អាស៊ាន​ ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​បូក ​នៅ​ឆ្នាំ ​២០២២​ និង​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​ជា​មួយ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ និង​សម្រប​សម្រួល​ការ​ងារ​គ្រប់​បែប​យ៉ាង​ ជា​មួយ​ប្រទេស​ដៃ​គូ​ទាំង​អស់​ សំដៅ​រួម​គ្នា ​ជួយរៀប​ចំ​កិច្ច​ប្រជុំ​ដំណើរកា​រ ​ឲ្យ​សម្រេច​ជោគ​ជ័ជ័៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម