Connect with us

ព័ត៌មានជាតិ

សិក្ខាកាម៤រូបមកពីក្រសួងការពារជាតិ នឹងបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជាន់ខ្ពស់នៅជប៉ុន

បានផុស

នៅ

សិក្ខាកាមចំនួន៤ រូប ដែលមកពីក្រសួងការពារជាតិ នឹងបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិ និងកម្មវិធីអប់រំយោធាជាន់ខ្ពស់នៅប្រទេសជប៉ុន រយៈពេល ៥ឆ្នាំ ចាប់ពីខែមេសាឆ្នាំ ២០២៦ តទៅដើម្បីពង្រឹងសមត្ថភាពនៅក្នុងវិស័យយោធា និងពង្រឹងទំនាក់ទំនងល្អទ្វេភាគី។ ស្ថានទូតជប៉ុននៅកម្ពុជា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ បានរៀបចំពិធីជប់លៀងជូនដំណើរសិក្ខាកាម ដោយមានការចូលរួមពីឯកអគ្គរាជទូតឯកឧត្តម Ueno Atsushi និងនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាចំនួន ៤រូបរួមមាន ១. វរសេនីយ៍ទោ វ៉ា ឧត្តម ជាអតីតសិក្ខាកាមដែលបញ្ចប់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រសំណង់ស៊ីវិល នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុនជំនាន់ទី៦៧ និងជាបេក្ខភាពត្រៀមបន្តរការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក សំណង់ស៊ីវិលនៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ក្នុងឆ្នាំ២០២៦។

២.វរសេនីយ៍ត្រី ពេជ បញ្ញារ័ត្ន បេក្ខភាពបន្តការសិក្សា ថ្នាក់បញ្ជាការសេនាធិការ នៅមហាវិទ្យាល័យបញ្ជាការសេនាធិ ការកងស្វ័យការពារជើងគោកជប៉ុន ៣.នាយឯក ហែម រតនា បេក្ខភាពបន្តរការវសិក្សា ថ្នាក់បរិញ្ញាបត្រ នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន និង ៤ ពលទោ សុចិត្រ ប៉ុណ្ណាដែត បេក្ខភាពបន្តរការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ពួកយើងទាំង ៤រូប ជាបេក្ខភាពបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៦នេះ។

ឯកឧត្តម Ueno Atsushi

ក្នុងឱកាសនោះ ឯកឧត្តម Ueno Atsushi ថ្លែងថាពិតជាសប្បាយរីករាយណាស់ដែលនិស្សិតសិក្ខាកាមយោធាកម្ពុជាបានទៅសិក្សានៅបណ្ឌិត្យសភាការពារជាតិជប៉ុនគឺជានិស្សិតឆ្នើមដែលប្រកបដោយសមត្ថភាពខ្ពស់ ហើយអតីតនិស្សិតទាំងនោះ បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅតាមតួនាទីសំខាន់ៗ ក្នុងកងយោធពលខេមរភូមិន្ទក៏ដូចជាក្រសួងការពារជាតិ។ ឯកអគ្គរាជទូតបញ្ជាក់ថា៖«ការចូលរួមយ៉ាងសកម្មរបស់អតីតនិស្សិតនៃបណ្ឌិត្យសភាការពារជាតិគឺជាការកម្លាំងចលករដ៏សំខាន់នៅក្នុងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងប្រទេសជប៉ុននិងកម្ពុជា»។

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ដែលនឹងត្រូវទៅរៀន ត្រូវប្តេជ្ញាចិត្តខិតខំសិក្សា ពង្រឹងសីលធម៌ វិន័យ និងស្មារតីសាមគ្គី ជាមួយនិស្សិតអន្តរជាតិ គោរពច្បាប់ប្រទេស ម្ចាស់ផ្ទះ និងរក្សាកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនឱ្យប្រសើរ ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា៖«ចំពោះរាល់សិក្ខាកាម ក្រោយបញ្ចប់ការសិក្សាត្រូវបាន ប្រគល់ភារៈកិច្ចស្របតាមមុខជំនាញឯកទេស យើងសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា អតីតសិក្ខាមទាំងអស់នឹងក្លាយជាកម្លាំងស្នូលជរឹងមាំក្នុងការពង្រឹង កសាង និងអភិវឌ្ឍន៍កងយោធពលខេរភូមិន្ទនាពេលបច្ចុប្បន្ន និងអនាគត»។

ឆ្លៀតក្នុងឱកាសនោះ វរសេនីយ៍ទោ វ៉ា ឧត្តម បានថ្លែងអំណរគុណស្ថានទូតជប៉ុន ដែលបានរៀបចំពិធីជប់លៀងជូនដំណើរនេះ ដោយចាត់ទុកថាវាជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតបញ្ចប់ការសិក្សាពីសាលាបណ្ឌិត្យសភាការពារជាតិដើម្បីជួបជុំគ្នា និងបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងនិស្សិតបញ្ចប់ការសិក្សា និងនិស្សិតបច្ចុប្បន្ន នៃសាលាបណ្ឌិត្យសភាការពារជាតិ ហើយថែមទាំងតំណាងឱ្យទំនាក់ទំនងជិតស្និទ្ធ និងវិជ្ជមានរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យការពារជាតិផងដែរ។

លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ឱកាសឱ្យសិក្ខាកាមទាំងបួននាក់សិក្សានៅប្រទេសជប៉ុន ក៏ដូចជាក្រសួងការពារជាតិកម្ពុជា ដែលអនុញ្ញាតឱ្យទៅសិក្សានៅទីនោះផងដែរ ។ លោកបញ្ជាក់ថា៖«នេះនឹងជាលើកទីពីររបស់ខ្ញុំដែលសិក្សានៅប្រទេសជប៉ុន។ ក្នុងអំឡុងពេលដ៏មានតម្លៃនេះ ខ្ញុំប្តេជ្ញាចិត្តក្នុងការពង្រឹងចំណេះដឹងរបស់ខ្ញុំ និងក្លាយជាបុគ្គលដែលមានសមត្ថភាពជាងមុនដែលអាចចូលរួមចំណែកដល់ សង្គម វិស័យការពារជាតិ និងប្រទេសជាតិ»។ លោកប្តេជ្ញាថា នឹងខិតខំប្រើប្រាស់សមត្ថភាពរបស់ខ្ញុំឱ្យអស់ពីសមត្ថភាព និងក្លាយជាស្ពានដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុននាពេល អនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម