Connect with us

ព័ត៌មានជាតិ

បង់ក្លាដែស ស្នើឲ្យកម្ពុជាគាំទ្រសំណើសុំធ្វើជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន

បានផុស

នៅ

«បង់ក្លាដែស ស្នើឲ្យកម្ពុជាគាំទ្រសំណើសុំធ្វើជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន» សំណើនេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (Dr. A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសន្ទនានោះ  លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានសំណូមពរកម្ពុជាបន្តគាំទ្រសំណើរបស់បង់ក្លាដែសសុំធ្វើជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះបំណងរបស់បង់ក្លាដែស ចង់ក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន និងស្នើឱ្យបង់ក្លាដែសពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីបង្កើនកិច្ចសហប្រ តិបត្តិការជាក់ស្តែងនៅក្នុងតំបន់។

លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអបអរសាទរកម្ពុជាចំពោះការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងអបអរសាទរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលទទួលបានការតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកនូវទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ដែលត្រូវបានបង្កើតឡើងដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួរ៉ាម៉ាន់។ 

នៅក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី  និងលោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា។ ជាមួយគ្នានេះ ប្រមុខការទូតទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាពង្រឹងការគាំទ្រទៅវិញទៅមក ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព ភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម