ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ដាក់មុខព្រួញលើសន្តិសុខដែនសមុទ្រ និងពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា បញ្ហាសន្តិសុខដែនសមុទ្រ ការធ្វើពាណិជ្ជកម្ម និងថាមពលស្អាត នឹងមានឥទ្ធិលលើអនាគតរបស់ប្រទេសអូស្ត្រាលីជាមួយប្លុកអាស៊ាន ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងដែនសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមីនា ។

លោក Albanese បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃដែលគ្រោងនឹងបិទបញ្ចប់នៅល្ងាចថ្ងៃពុធនេះថា “អូស្ត្រាលីប្តេជ្ញាក្នុងការធ្វើការជាមួយអ្នករាល់គ្នាដើម្បីធ្វើឲ្យប្រាកដថា គោលការណ៍នៃអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ហើយក៏ដើម្បីធ្វើឲ្យតំបន់របស់យើងមានសុខសុវត្ថិភាព ភាពធន់ បើកចំហ បរិយាបន្ន និងថ្កុំថ្កើងផងដែរ” ។
លោកនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា ទាំងអូស្ត្រាលី និងសមាគមនៃប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែធ្វើការរួមគ្នា ដើម្បីប្រែក្លាយទំនាក់ទំនងធម្មតាទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតលើនិរន្តរភាព និងសន្តិសុខដែនសមុទ្រ ។

ទន្ទឹមនោះ ក្រៅពីបញ្ហាខាងលើ កិច្ចប្រជុំកំពូលកំពូល អាស៊ាន-អូស្ត្រាលី ក៏រំពឹងនឹងចេញសេចក្តីប្រកាសរួមមួយនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងគោលជំហររបស់ប្លុកអាស៊ានទៅលើភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាលេស្ទីននៅតំបន់ហ្គាហ្សា ក៏ដូចជាសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលរហូតមកដល់ពេលនេះ អូសបន្លាយពេលជាង ២ ឆ្នាំមកហើយ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលរៀបចំឡើងនៅក្នុងទីក្រុងម៉ែលប៊នបានចាប់ផ្ដើមប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា និងបន្តរហូតដល់ថ្ងៃទី៦ ខែមីនានេះ ខណៈកិច្ចប្រជុំកំពូលពិសេសនេះក៏រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អូស្ត្រាលី ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


