ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បន្ទន់ឥរិយាបថមួយកាំទៀត បញ្ជូនមន្ត្រីជាន់ខ្ពស់ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន នៅឡាវ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) នៅប្រទេសឡាវ ហើយនេះក៏ជាសញ្ញានៃការបន្ទន់ឥរិយាបថមួយកាំទៀតរបស់របបសឹកក្នុងការសហការជាមួយប្លុកក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី៥ ខែមីនានេះ ។

ស្របពេលជាមួយគ្នានេះ យោងតាមប្រភពការទូតបានឲ្យដឹងថា តំណាងមីយ៉ាន់ម៉ាដែលបានហោះមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) នៅក្នុងទីក្រុងហ្លួងព្រះបាងនៅថ្ងៃអង្គារនេះគឺមានឈ្មោះ Zaw Naing Win លោកជាអគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរជាតិរបស់ក្រសួងការពារជាតិមីយ៉ាន់ម៉ា ។
របបសឹកមីយ៉ាន់ម៉ាដែលឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ចាប់តាំងពីប្លុកមួយនេះបានឯកភាពនៅពេលនោះថា រាល់កិច្ចប្រជុំពាក់ព័ន្ធទាំងអស់អនុញ្ញាតឲ្យមានតែអ្នកតំណាងមិនមែនជាអ្នកនយោបាយមកពីប្រទេសនេះចូលរួមប៉ុណ្ណោះ ។

ទោះយ៉ាងណា នេះជាលើកទី ២ ហើយសម្រាប់មីយ៉ាន់ម៉ាដែលបានបញ្ជូនមន្ត្រីជាន់ខ្ពស់ឲ្យអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំជាមួយសមាជិកអាស៊ានទាំង ១០ ប្រទេស ខណៈកាលពីលើកដំបូងនោះ រដ្ឋាភិបាលយោធាបានបន្ទន់ឥរិយាបថបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបគឺលោកស្រី Marlar Than Htike ជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស ហោះមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្លួងព្រះបាងកាលពីចុងខែមករាកន្លងទៅ ហើយលោកស្រីក៏បានពេញចិត្តពេញថ្លើមនូវគំនិតផ្តួចផ្តើមរបស់ប្រទេសថៃក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីផ្តល់ជំនួយដល់ជនស៊ីវិលដែលកំពុងរត់ភៀសខ្លួន ដោយសារតែភ្លើងសង្គ្រាមស៊ីវិលនៅតែបន្តឆេះរោលរាលក្នុងប្រទេស ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិថៃ លោក Sutin Klungsang បានប្រាប់សារព័ត៌មាន Kyodo ថា វត្តមានចូលរួមរបស់មន្ត្រីយោធាមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនាពេលនេះ គឺនឹងផ្ដល់ផលប្រយោជន៍ក្រាស់ក្រែលទាំងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់ ។
គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM RETREAT) បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមីនាក្នុងទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមមូលបទ “អាស៊ានរួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់” ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


