ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ផ្ដល់កញ្ចប់ជំនួយជិត ៤២ លានដុល្លារអាមេរិកឲ្យ អាស៊ាន ដើម្បីគាំទ្រដល់សន្តិសុខដែនសមុទ្រ
នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នាទីក្រុងម៉ែលប៊ន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានប្រកាសផ្តល់កញ្ចប់ជំនួយចំនួន ៦៤ លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៤១.៨ លានដុល្លារអាមេរិក សម្រាប់គាំទ្រទៅដល់សន្តិសុខដែនសមុទ្រក្នុងប្លុកមួយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ ។

លោកស្រី Wong បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកាស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រកាលពីថ្ងៃចន្ទថា “បណ្តាប្រទេសនៃតំបន់របស់យើងពឹងផ្អែកលើមហាសមុទ្រ សមុទ្រ និងទន្លេសម្រាប់ការរកស៊ីចិញ្ចឹមជីវិត និងធ្វើពាណិជ្ជកម្ម រួមទាំងការធ្វើនាវាចរតាមផ្លូវសមុទ្រដោយសេរី និងបើកចំហនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ” ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ការប្រកាសផ្ដល់កញ្ចប់ជំនួយនេះកើតមានឡើង បន្ទាប់ពីលោកស្រី Wong បានលើកឡើងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបណ្ដាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកការពារជាតិយ៉ាងធ្ងន់ធ្ងរ ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរូបនេះបញ្ជាក់បន្ថែមនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំនោះថា “យើងកំពុងប្រឈមមុខនឹងអស្ថិរភាព ទង្វើបង្កហេតុ និងការគំរាមកំហែង រួមទាំងការប្រព្រឹត្តសកម្មភាពមិនមានសុវត្ថិភាពនៅដែនសមុទ្រ និងអាកាស ហើយអ្វីដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់ទន្លេមេគង្គ ព្រមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺសុទ្ធសឹងតែប៉ះពាល់ដល់បណ្ដាប្រទេសរបស់យើងទាំងអស់គ្នា” ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមីនាក្នុងទីក្រុងម៉ែលប៊ន ខណៈកិច្ចប្រជុំកំពូលពិសេសនេះក៏រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អូស្ត្រាលី ផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មកដឹង ចំនួនពលករ វៀតណាម ត្រៀមចំណាកស្រុកទៅធ្វើការនៅបរទេសក្នុងឆ្នាំ ២០២៤ នេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


