ព័ត៌មានជាតិ
កម្ពុជាលែងឲ្យសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម
ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២២នេះតទៅ រដ្ឋាភិបាលកម្ពុជានឹងលែងឱ្យមានការសាងសង់ស្ថានីយអគ្គិសនីដើរដោយធ្យូងថ្មបន្ថែមទៀតហើយ ដើម្បីរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។
លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍នៅថ្ងៃទី២១មករានេះថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបានកម្ពុជាគឺបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀតចាប់ពីឆ្នាំ២០២២នេះតទៅ ដោយផ្តោតទៅលើការប្រើប្រាស់ការឥន្ធនៈផូស៊ីល ដែលជួយរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលកំពុងដំណើរការសាងសង់គឺនៅតែបន្តដំណើរការដដែល។

លោកបានបន្តថា ស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលមានអនុភាពជាង១៦០០មេហ្គាវ៉ាត់កំពុងដំណើរការសាងសង់នៅតាមខេត្តចំនួន៣ រួមមានស្ថានីយធ្យូងថ្មមានអនុភាព៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្មមានអនុភាព៧០០មេហ្គាវ៉ាត់នៅស្រុកបទុមសាគរខេត្តកោះកុង និងស្ថានីយធ្យូងថ្មមានអនុភាព២៦៥មេហ្គាវ៉ាត់នៅភាគខាងជើងខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ប្រភពធ្យូងថ្មរ៉ែក្នុងស្រុកផ្ទាល់។
បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣កន្លែង កំពុងដំណើរការរួចហើយដែលមានអនុភាពតម្លើងសរុបចំនួន៦៧៥មេហ្គាវ៉ាត់មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

ថ្លែងក្នុងវេទិកាថាមពលអាស៊ីបូព៌ាលើកទី៤ ស្តីពី“ការផ្លាស់ប្តូរនៃថាមពលដែលបញ្ចេញកាបូនទាបនៅក្នុងតំបន់អាស៊ាន” តាមប្រព័ន្ធវីដេអូពីចម្ងាយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០២១ ប្រភពផ្គត់ផ្គង់ថាមពលបឋមរបស់កម្ពុជារួមមានប្រមាណ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការប្រើប្រាស់ការឥន្ធនៈផូស៊ីលតាមរបៀបមួយស្អាត ដែលប្រើប្រាស់បច្ចេកវិទ្យាចាប់យកប្រើប្រាស់ និងស្តុកកាបូនទុក គឺជាកត្តាចាំបាច់បំផុត គួបផ្សំនឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយប្រសិទ្ធភាព និងការសន្សំសំចៃថាមពល និងការដាក់ចេញជាបន្ទាន់នូវផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


