ព័ត៌មានជាតិ
អ្នកលក់បបរសប៉ះពាល់បុរសវិជ្ជមានកូវីដ១៩ បានទៅលេងផ្ទះនៅចំការលើ
កំពង់ចាម ៖ អ្នកលក់បបរសម្នាក់ នៅអាហារដ្ឋាន “តាមឿន” មានទីតាំងម្តុំគល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម បានប៉ះពាល់បុរសវិជ្ជមានកូវីដ១៩ ហើយទៅលេងផ្ទះនៅចំការលើ ត្រូវបានក្រុមគ្រូពេទ្យការិយាល័យ ស្រុកចំការលើ បញ្ជូនទៅធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម។

ការបញ្ជូនស្ត្រីជាបុគ្គលិកនៅអាហារដ្ឋាន តាមឿន” ទៅធ្វើចត្តាឡីស័កនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៧និង៣០នាទី។ ស្ត្រីរូបនេះមានឈ្មោះ ព.ស.ម អាយុ២៨ឆ្នាំ រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាបុគ្គលិកមួយរូបបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ (ហានិភ័យខ្ពស់ ) ហើយបានទៅលេងផ្ទះនៅចំការលើ ខណៈអ្នកប៉ះពាល់ដោយផ្ទាល់នឹងប្រយោលបានកើនឡើងរហូតដល់២៥នាក់។

សូមបញ្ជាក់ថា ស្ត្រីខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ បានណែនាំឲ្យពួកគាត់នៅដាច់ដោយឡែកពីបងប្អូននិងអ្នកជិតខាងរយៈពេល១៤ថ្ងៃ។
សមត្ថកិច្ចក៏បានសូមអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទៅហូបបបរស ដែលសង្ស័យកន្លែង អាហារដ្ឋាន តាមឿន គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ចាប់ពីថ្ងៃ២ដល់ថ្ងៃ៩ ត្រូវទៅជួបខាង ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ដើម្បីធ្វើការពិនិត្យសំណាក ខណៈមានអ្នករកឃើញវិជ្ជមានកូវីដ១៩បានចូលហូបបបរស នៅទីនោះ។ បច្ចុប្បន្ន អាហារដ្ឋាន បបរស តាមឿន ត្រូវបានផ្អាកមួយរយៈសិន រង់ចាំក្រុមគ្រូពេទ្យធ្វើការងារ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


